ភ្នំពេញ ៖ យោងតាមមន្ត្រីកំពង់ផែប្រយ័ត្នក្រុងព្រះសីហនុបានឲ្យដឹងថា កប៉ាល់ទេសចរណ៍ ដ៍ល្បីល្បាញ MS កប៉ាល់ទេសចរណ៍ ដ៍ល្បីល្បាញ MS Westerdam គ្រោងនឹងចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុជាថ្មីម្តងទៀត នៅថ្ងៃ១៨ ខែវិច្ឆិកា ២០២៥ខាង មុខនេះ ដោយនាំភ្ញៀវទេសចរណ៍ បរទេសចម្រុះជាតិសាសន៍ប្រមាណ
ជាង ២០០០នាក់ មកទស្សនាប្រទេសកម្ពុជា ។
សូមរំលឹកឡើងវិញផងដែរថា ក្នុងអំឡុង ពេលមានជំងឺកូវីដ១៩ កប៉ាល់ទេសចរណ៍ ដ៍ល្បីល្បាញ MS Westerdam ក្រោយរសាត់អណ្តែត លើមហាសាគរ ដោយ សារ ការហាមឃាត់ ពីបណ្តាប្រទេសមួយចំនួន ក្នុងតំបន់(មិនឲ្យកប៉ាល់នេះចូលចត) នោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាគ្រានោះ ក៍បានជួយសង្គ្រោះ ដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam នេះ ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសី ហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះ ដោះស្រាយនិងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្ស ធម៌ ដល់មនុស្សចម្រុះជាតិ សាសន៍លើកប៉ាល់ទេសចរណ៍ MS Wester dam សរុបជាង ២២០០នាក់ ។
នៅក្នុងគ្រានោះផងដែរ សម្តេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី មានប្រ សាសន៍ថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទង នឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស វិលត្រឡប់ទៅកាន់ប្រទេសវិញ ដោយសុវត្ថិភាពសម្រាប់ អ្នកដំណើរទាំងជាង២២០០ នាក់ នៅលើកប៉ាល់នេះ។
កម្ពុជាគឺជាទឹកដីសន្តិភាព ទឹកដីបេះដូងមនុស្សធម៌ ទឹកដីដែលមនុស្សគ្រប់ជាតិសាសន៍អាចពឹងពាក់បាន។
អរគុណសន្តិភាព អរគុណថ្នាក់ដឹកនាំដែលពោរពេញដោយទឹកចិត្តសន្តោសគ្រប់មនុស្សជាតិទាំងអស់ ៕
 

			








