កោះហៅសិស្សសាលាជិះម៉ូតូ ៣០០CC បង្ហោះលើបណ្ដាញសង្គម យកមកអប់រំ និងចែកមួកសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ÷ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានធ្វើការកោះហៅសិស្សសាលាមួយក្រុម ដែលបានជិះម៉ូតូធំមានកម្លាំងរហូតដល់ ៣០០CC និងមិនបានពាក់មួកសុវត្ថិភាព ជិះតាមផ្លូវក្នុងក្រុងព្រះសីហនុ រួចថតបង្ហោះនៅលើបណ្ដាញសង្គម បង្កឲ្យមានការភ្ញាក់ផ្អើល។ ការកោះហៅនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូធំកម្លាំង ៣០០CC នេះ តម្រូវឲ្យអ្នកបើកបរមានអាយុ ១៨ឆ្នាំឡើង ទើបអាចប្រឡងយកបណ្ណបើកបរ និងមានសិទ្ធិបើកបរម៉ូតូធំនេះបាន។ សកម្មភាពរបស់សិស្សសាលាទាំងនេះគឺជាសកម្មភាពល្មើសច្បាប់។

សមត្ថកិច្ចបានធ្វើការអប់រំឲ្យសិស្សសាលាទាំងនេះបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ហើយណែនាំឲ្យពួកគេជិះម៉ូតូដែលមានកម្លាំងសមស្របនឹងសិទ្ធិបើកបររបស់ខ្លួន កុំឲ្យខុសពីច្បាប់កំណត់។ ជាមួយគ្នានេះ ក៏ណែនាំឲ្យបើកបរគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាផងដែរ។

...

ក្រោយពេលអប់រំរួច ដោយមានការចូលរួមពីតំណាងខាងសាលា និងអាណាព្យាបាល នគរបាលក៏បានអនុញ្ញាតឲ្យសិស្សទាំងនេះត្រឡប់ទៅសាលារៀនវិញ ព្រមជាមួយនឹងការចែកមួកសុវត្ថិភាពដល់ក្មួយៗសិស្សសាលាទាំងនេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print