ជនសង្ស័យឆក់យកខ្សែកពេជ្របានដោយសុវត្តិភាពទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងឱនចងបិទដាក់ស្លាកសញ្ញារោងការ ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់យកបន្តោងខ្សែកពេជ្រ តម្លៃជាង៣ពាន់ដុល្លារបានសម្រេច គេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង៥និង៥៧នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវបេតុង កែងផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ មុំ អាយុ៥៨ឆ្នាំ មានទីលំនៅភូមិកើតហេតុ ចំណែកបណ្តោងខ្សែកពេជ្រ តម្លៃជាង៣ពាន់ដុល្លារ (តាមការអះអាងពីស្ត្រីរងគ្រោះ ) ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅក្នុងភូមិ តាមផ្លូវបេតុងខាងលើមានប្រារព្វពិធីមង្គលការ ហើយមុនកើតហេតុ ស្ត្រីរងគ្រោះដែលត្រូវជាម្តាយមីងរបស់កូនក្រមុំ បានដើរទៅចង បិទ ស្លាកសញ្ញា មានរោងការ ដែលដាក់នៅដើមផ្លូវបេតុង ខណៈដែលកំពុងឱនចងបិទ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ក្រហម មិនចាំស្លាកលេខ មកអ្វើសកម្មភាពឆក់ទាញផ្តាច់យកបន្តោងខ្សែកពេជ្រ យកទៅបាត់ដោយសុវត្តិភាព រីឯខ្សែកផ្លាទី ដាច់ធ្លាក់នៅផ្លូវ ពោលបាត់តែបន្តោងពេជ្រ ។

...

ក្រោយកើតមានហេតុការណ៍ ផ្អើលឆោឡោ តែជនសង្ស័យគេចខ្លួនបាត់ស្រមោលទៅហើយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print