លោកXi Jinpingប្រៀបប្រដូច ទស្សនទាន ដ៏ល្អបវរនៃ កិច្ចសហប្រតិបត្តិការ អាស៊ី-ប៉ាស៊ីហ្វិក ដោយប្រើពាក្យ ” ពេទ្យចិនសែ” “សត្វក្ងានព្រៃ ” និង “ជិះលើទូកតែមួយ “

ចែករំលែក៖

អន្តរជាតិ ៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើដំណើរទៅកាន់ក្រុង Gyeongju កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកាដើម្បីចូលរួម កិច្ច ប្រជុំ ក្រៅ ផ្លូវ ការ នៃ ថ្នាក់ ដឹក នាំ អង្គការ សហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី- ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ ព្រមទាំងបំពេញ ទស្សនកិច្ចផ្លូវ រដ្ឋនៅកូរ៉េខាងត្បូង ។

ចាប់ពីឆ្នាំ ២០១៣ មក លោក Xi Jinping បាន ប្រើពាក្យន័យធៀបដ៏រស់រវើកមួយៗ ដើម្បីអធិប្បាយយ៉ាងស៊ីជម្រៅអំពីទស្សនទានដ៏ល្អបវរនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ដែល បាន បង្ហាញពីការគិតពិចារណាយ៉ាងជ្រាលជ្រៅចំពោះ ការកសាង សហគមន៍រួម វាសនា អាស៊ី-ប៉ាស៊ីហ្វិក។
ពេទ្យចិនសែ៖ កន្លែងណាដែលសរសៃឈាមដើរស្រួលគឺមិនឈឺ កន្លែងណាឈឺគឺមានការរាំងស្ទះ
ក្នុងទស្សនទានដ៏ល្អបវរនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិករបស់ លោក Xi Jinping ការតភ្ជាប់ ជាខ្លឹមសារដ៏សំខាន់។ លោកបាន ប្រើទ្រឹស្តីពេទ្យចិនសែមកពិពណ៌នា សារសំខាន់នៃការ លើកកម្ពស់ការតភ្ជាប់គ្នារវាង រដ្ឋសមាជិក APEC ថា កន្លែងណាដែល សរសៃ ឈាមដើរ ស្រួលគឺមិនឈឺ កន្លែងណាឈឺគឺមានការរាំងស្ទះ។
គិតមកទល់បច្ចុប្បន្ន រដ្ឋសមាជិក APEC មានចំនួនលើសពីពាក់កណ្តាលបានចូលរួម កិច្ចសហប្រតិបត្តិការ នៃការរួមគ្នាកសាង ” ខ្សែក្រវាត់និងផ្លូវ ” គម្រោងជានិមិត្តសញ្ញាជាច្រើន ដូច ជា ផ្លូវដែកល្បឿនលឿន Jakarta–Bandung និង ផ្លូវ ដែកចិន-ឡាវជាដើម បាន ដាក់ឱ្យប្រើប្រាស់នៅកន្លែងនានានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ “ ការតភ្ជាប់គ្នាបាន ធ្វើឱ្យ សសៃឈាមនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកកាន់តែដើរស្រួល។ ”
សត្វក្ងានព្រៃចំនួន ២១ ក្បាលហោះហើរជាមួយ គ្នា
នៅឆ្នាំ ២០១៤ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅ ផ្លូវការ នៃ ថ្នាក់ដឹកនាំ APEC លើកទី ២២ នៅបឹង Yanqi ក្នុងទីក្រុងប៉េកាំង។ នៅក្នុងសុន្ទរកថារបស់លោកXi Jinping បានមានប្រសាសន៍ថា សមាជិក ២១ ប្រទេសនៃ APEC គឺដូចជាសត្វក្ងានព្រៃ ២១ ក្បាល។ លោកបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃសាមគ្គីភាពរបស់រដ្ឋសមាជិក APEC ថា៖ «ផ្កាមួយទងមិនបង្កើតជានិទាឃរដូវទេ ហើយសត្វក្ងានព្រៃមួយ ក៏មិនអាច ហើរជាក្រុមបានដែរ»។
ជិះលើទូកតែមួយ៖ តម្រង់ទិសដៅត្រឹមត្រូវ និងចែវទូកជាមួយគ្នា
លោក Xi Jinping បានប្រើពាក្យ “ទូក”មកប្រៀបធៀបម្តងហើយម្តងទៀត ដើម្បីបង្ហាញថា ប្រទេសចិននឹងតែងតែឈរជាមួយសមាជិកទាំងអស់ក្នុងគ្រាលំបាក ដើម្បីរួមគ្នាជំរុញឱ្យទូក នៃ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបរ ទៅរកអនាគតដ៏រុងរឿង។
ការបរទូកចៀសមិនរួចព្យុះភ្លៀងឡើយ ។ លោក Xi Jinping បានអំពាវនាវដល់ រដ្ឋ សមាជិក APEC ឱ្យដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព មាគ៌ាបើកចំហនិងបរិយាបន្ន និងមាគ៌ា ជួយគ្នាទៅវិញទៅមក។ លោកបានគូសបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាទីធ្លាខាងក្រោយផ្ទះរបស់នរណាម្នាក់ទេ ហើយមិនគួរក្លាយជាសង្វៀនប្រយុទ្ធគ្នារវាងមហាអំណាចនោះដែរ។ រដ្ឋសមាជិក APEC គួរតែរក្សាកិច្ចសហប្រតិបត្តិការដែលផ្តល់ផល ប្រយោជន៍ ដល់ គ្នាទៅវិញទៅមក ធ្វើ ឱ្យ ឧត្តមភាព រៀងៗខ្លួន ដើរ តួនាទី យ៉ាង ពេញលេញ ដើម្បីលើក កម្ពស់ការអភិវឌ្ឍរួម។
ការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក
តើធ្វើយ៉ាងណាដើម្បីកសាងអាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព វិបុលភាព និង ល្អប្រសើរ ជាងមុន? លោក Xi Jinping បានលើកផែនការចិន គឺការកសាងសហគមន៍រួម វាសនាអាស៊ី-ប៉ាស៊ីហ្វិក។
នៅឆ្នាំ ២០២០ លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំ APEC តាមប្រព័ន្ធវីដេអូ ដោយអំពាវនាវដល់រដ្ឋសមាជិកទាំងអស់ឱ្យចាប់ដំណើរ ការនូវ កិច្ចសហប្រតិបត្តិការអាស៊ី -ប៉ាស៊ីហ្វិកដំណាក់កាលថ្មី និងរួមគ្នាកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដែលបើកទូលាយ បរិយាបន្ន ច្នៃប្រឌិត តភ្ជាប់ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។
កិច្ចប្រជុំ APEC នៅឆ្នាំនោះបានអនុម័ត «ចក្ខុវិស័យ APEC ក្រុងPutrajaya ឆ្នាំ២០៤០» ដោយរំពឹងទុកថា អាចកសាងសហគមន៍ អាស៊ី-ប៉ាស៊ីហ្វិកដែលបើកទូលាយ មាន កម្លាំង រស់រវើក ភាពធន់ និងសន្តិភាពនៅឆ្នាំ ២០៤០។
ចាប់តាំងពីការបង្កើតឡើងAPEC រយៈពេល ៣០ ឆ្នាំកន្លងមក បទពិសោធសំខាន់មួយ ដែល ទទួលបានពីការអភិវឌ្ឍសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក គឺការបើកទូលាយ និងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងចែករំលែកធនធាន។ នៅលើវេទិកានេះ ប្រទេសចិនប្រកាន់ខ្ជាប់នូវ គោលគំនិតនៃសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក បានចាត់វិធានការ ជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែករបស់ខ្លួន ក្នុងការ ផ្តល់កម្លាំង ចលករថ្មី និង បង្កើត ឱកាសថ្មីៗ សម្រាប់កិច្ច សហប្រតិបត្តិ ការអាស៊ី-ប៉ាស៊ីហ្វិក ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print