កូរ៉េខាងជើង បញ្ជាក់ថា អាវុធនុយក្លេអ៊ែរ គឺជា «របស់ពិសិទ្ធការពារខ្លួន»

ចែករំលែក៖

កូរ៉េខាងជើង បានបញ្ចាក់ម្តងហើយប្តងទៀតថា ការចង់រំសាយអាវុធនុយក្លេអ៊ែរជាសុបិនមិនអាច​ក្លាយ​ជា​ពិត​ទ្បេីយ​។ ការលើកឡើងនោះ មុនកិច្ចប្រជុំកំពូលចិន-កូរ៉េខាងត្បូង បន្ទាប់ពីកិច្ចប្រជុំ APEC ក្នុងទីក្រុង Gyeongju។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា បាននិយាយថាការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដែលកូរ៉េខាងត្បូងថានឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលជាមួយចិនគឺជាសុបិនមួយ ដែលមិនអាចក្លាយជាការពិតបានឡើយ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយនៅថ្ងៃសៅរ៍នេះនាឱកាសចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ក្នុងទីក្រុង Gyeongju កូរ៉េខាងត្បូង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញបានឱ្យដឹងថាលោក ស៊ី ជីនពីង និងលោក Lee នឹងពិភាក្សាគ្នាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
KCNA នៅក្នុងសេចក្ដីរាយការណ៍មួយ បានគូសបញ្ជាក់ថាកូរ៉េខាងត្បូងនៅតែមិនទទួលស្គាល់ថាការព្យាយាមបដិសេធតំណែងរបស់កូរ៉េខាងជើងជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយ និងការជជែកអំពី ការរំសាយអាវុធនុយក្លេអ៊ែរដែលជាក្ដីសុបិនមិនអាចក្លាយជាការពិត នោះគឺគ្រាន់តែជាការបង្ហាញពីការខ្វះខាតមូលដ្ឋានចំណេះដឹងរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដោយផ្អែកលើ សេចក្ដីថ្លែងការណ៍មួយរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho បានបន្ថែមថា «កូរ៉េខាងជើងនឹងបង្ហាញជាមួយការអត់ធ្មត់ថាការរំសាយអាវុធនុយក្លេអ៊ែរគឺជាសុបិនមួយដែល មិនអាចក្លាយទៅជាការពិតនោះទេ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print