សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់ CCFR នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយថា ពេលថ្មីៗកន្លងទៅនេះ លោក Eduardo Pedrosa ប្រធានប្រតិបតិ្តនៃលេខាធិការដ្ឋាន APEC បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា ពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានកម្រិតរស់រវើកខ្ពស់ណាស់ ទំហំពាណិជ្ជកម្មនៃអង្គភាពសេដ្ឋកិច្ចជាច្រើនសុទ្ធតែមានអត្រាខ្ពស់ណាស់ក្នុងផលិតផលក្នុងស្រុកសរុប ។
ដូច្នេះ ចរាចរណ៍ពាណិជ្ជកម្មគឺមានសារសំខាន់ខ្លាំងជាប់រហូតមក ។ នេះមានន័យថា “ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កំពុងត្រូវជំរុញទៅមុខជាបន្តបន្ទាប់ យើងនឹងជំរុញការអភិវឌ្ឍតាមរយៈវិធីច្រើនបែបយ៉ាង ។”
លោកបាននិយាយត្រង់ៗថា បច្ចុប្បន្ននេះ ប្រភេទទំនិញក៏កាន់តែសម្បូរបែបដែរ ។ ឧទាហរណ៍ដ៏ល្អមួយគឺ ថាមពលដែលអាចកើតជាថ្មីឡើងវិញនិងរថយន្តអគ្គិសនី ហើយចិនលេចធ្លោក្នុងវិស័យផលិតរថយន្តអគ្គិសនី ។ 
លោក Eduardo Pedrosa បានថ្លែងថា រូបលោកស្នាក់នៅសិង្ហបុរី បានឃើញរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនកាន់តែច្រើនឡើងៗ ប៉ុន្តែ ពាណិជ្ជកម្មក៏អនុញ្ញាតឱ្យយើងជ្រើសរើសរថយន្តដែលខ្លួនចូលចិត្ត នេះហើយក៏ជាកម្លាំងទាក់ទាញនៃទីផ្សារបើកទូលាយផងដែរ ៕ដោយ៖តារា

			








