សក្តានុពលទេសចរណ៍កម្ពុជា និងវប្បធម៌ដ៏សំប្បូរបែបជាមួយកត្តាសុខសន្តិភាព សុវត្ថិភាព និងកាលានុវត្តភាពវិនិយោគត្រូវបានលើកបង្ហាញក្នុងសន្និសីទជំរុញទេសចរណ៍អន្តរជាតិដ៏ធំនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ

ចែករំលែក៖

ទីក្រុងស៊ូចូវ៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ​ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងស៊ូចូវ ដោយមានការចូលរួមពីលោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ, លោក Wu Qingwen អភិបាលក្រុងស៊ូចូវ, តំណាងអង្គការ UNESCO, អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ ព្រមទាំងអ្នកវិនិយោគិនចិន និងអន្តរជាតិ ប្រមាណជាង ៣០០នាក់។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអ្នកចូលរួមពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សប្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

...

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកប្រធានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ឈ្មោះ Suzhou Heping International Travel Service Co., Ltd ចូលជួបសំដែងការគួរសម និងស្វែងយល់ពីស្ថានភាពពិតពីនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគ យន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសគឺសក្តានុពលទេសចរណ៍កម្ពុជា នាពន្លាទេសចរណ៏ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print