រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ លើកទឹកចិត្តអ្នកសារព័ត៌មាន ប្រើប្រាស់ចំណេះដឹង ​ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ​ ជាមួយរដ្ឋាភិបាល និងក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែង ជាមួយរាជរដ្ឋាភិបាល និងក្រសួង័ត៌មាន ឱ្យកាន់តែសស្រាកសស្រាំ ដើម្បីទប់យ៉ាងណាទប់ស្កាត់ព័ត៌មានក្លែងក្លាយកុំឱ្យកើតមានច្រើននៅក្នុងសង្គមរបស់យើង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿថាតាមរយៈបងប្អូនអ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនឹងចែករំលែកចំណេះដឹងដែលទទួលបាននេះដល់ក្រុមការងារ ពីរបៀបទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ តាមរយៈការបណ្តុះបណ្តាលអ្នកសារព័ត៌មានកាន់តែជ្រួតជ្រាតសម្បូរបែប ពីយុទ្ធសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខ្ញុំលើកទឹកចិត្តឱ្យប្អូនអ្នកសារព័ត៌មាន បើសិនជាឃើញថាព័ត៌មានហ្នឹងក្លែងក្លាយ រូបភាពក្លែងក្លាយ ត្រូវប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដែលទទួលបានចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាមួយរដ្ឋាភិបាល និងក្រសួងព័ត៌មាន»។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា​ ចំពោះការរៀបចំវគ្គបណ្តុំបណ្តាលស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជូនមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអាជីពនៅកម្ពុជា អាចចូលរួមចំណែកកាន់តែខ្លាំងបន្ថែមទៀតដល់អ្នកសារព័ត៌មាន ដោយបានបំពាក់នូវចំណេះដឹងថ្មី ជាអាវុធបំពាក់ខ្លួនឯងផង និងបំពាក់នូវចំណេះដឹងថ្មីនៃការងារ គ្រប់គ្រង និងប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សដែលយើងនិយាយអំពីការអភិវឌ្ឍមូលធនមនុស្ស អ៊ឹចឹងនៅក្នុងបរិបទប្រទេសកម្ពុជាយើងមុំទី១ យុទ្ធសាស្រ្តបច្ចកោណ គឺបាននិយាយអំពីមូលធនមនុស្ស។ កាលណាគេនិយាយពីប្រទេសអភិវឌ្ឍន៍ គឺត្រូវតែរឹងមាំគ្រប់វិស័យទាំងអស់ យើងមិនអាចចោលវិស័យណាមួយបានទេ ហើយវិស័យទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដើម្បីគាំទ្រទៅលើការអភិវឌ្ឍជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹងរបស់ខ្លួន បង្កើននូវស្នាដៃរបស់ខ្លួន ដើម្បីឱ្យអ្វីដែលយើងបានធ្វើហើយនោះវាសមមូល ឬវាស៊ីជាមួយការអភិវឌ្ឍន៍សង្គម បើសិនអ្នកសារព័ត៌មានមិនពង្រឹងនូវសមត្ថភាពទេនោះនឹងដើរមិនទាន់យុគសម័យថ្មីបានឡើយ។ ចំណេះដឹងទាំងនេះអ្នកសារព័ត៌មាននឹងជួយដល់អ្នកផ្សេងៗទៀតជាពិសេសអ្នកដែលទទួលព័ត៌មានពីអ្នកសារព័ត៌មានយើងទាំងអស់គ្នា។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តាបាន បានគូសបញ្ជាក់ថា៖ «យើងត្រូវរៀនរស់ជាមួយព័ត៌មានក្លែងក្លាយ យើងមិនអាចទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងស្រុងបានទេ ហើយបើចង់ទប់ស្កាត់ព័ត៌មានទាំងនេះបានចាំបាច់ណាស់យើងត្រូវបណ្តុះបណ្តាល គឺជាមួយចាំបាច់បំផុត។ វិធានការមួយក្នុងការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានជារឿងចាំបាច់បំផុត មួយទៀត គឺការផ្តល់នូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ។ ព្រមជាមួយគ្នាអ្វីដែលសំខាន់ គឺចូលរួមទាំងអស់គ្នាមិនចាំបាច់តែស្ថាប័នពាក់ព័ន្ធចេញមកបំភ្លឺតែម្នាក់នោះទេ។ បងប្អូនយើងដឹងថាព័ត៌មាននោះក្លែងក្លាយ ហើយអាចចេញមកបញ្ជាក់អ្វីដែលជាការពិតជាក់ស្តែងបានដោយយើងអាចចូលរួមជាមួយរដ្ឋាភិបាល ជាមួយក្រសួងព័ត៌មានបាន»។

...

គួរបញ្ជាក់ថា សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory។ សិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងចំណេះដឹងអំពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូនិងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយ ប្រសិទ្ធភាព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print