Salah ស៊ុតបញ្ចូលទីគ្រាប់ទី 250 ខណៈដែល Liverpool យកឈ្នះ Aston Villa 2-0

ចែករំលែក៖

ទីបំផុត Liverpool បានបញ្ឈប់ការចាញ់ជាច្រើនប្រកួតរបស់ពួកគេជាមួយនឹងជ័យជម្នះ 2-0 ក្នុងក្របខ័ណ្ឌ Premier League លើក្រុម Aston Villa កាលពីថ្ងៃសៅរ៍ ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់លេខ 3 ក្នុងតារាងបណ្តោះអាសន្ន ខណៈដែល Mohamed Salah បានក្លាយជាកីឡាករទីបីក្នុងប្រវត្តិសាស្ត្រហង្សក្រហមដែលស៊ុតបញ្ចូលទីបាន 250 គ្រាប់។

ក្រោមសម្ពាធកាន់តែខ្លាំងបន្ទាប់ពីការចាញ់ក្នុងលីគចំនួនបួនជាប់ៗគ្នា – និងប្រាំមួយដងក្នុងការប្រកួត 7 ដងចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ក្រុមរបស់លោក Arne Slot បានឡើងមកតាមពីក្រោយប្រាំពីរពិន្ទុពីក្រុមកំពូលតារាង Arsenal ដែលមាន 25 ពិន្ទុ។

Salah ដែលត្រូវបានរិះគន់ចំពោះការចាប់ផ្តើមមិនសូវល្អរបស់គាត់ក្នុងរដូវកាលនេះ បានវាយលុករកបានគ្រាប់បាល់ក្នុងចុងម៉ោងតង់ទី 1 ។ ហើយគ្រាប់បាល់នេះធ្វើឱ្យគាត់ចូលរួមជាមួយ Roger Hunt និង Ian Rush ជាកីឡាករតែមួយគត់ដែលអាចស៊ុតបញ្ចូលទីបាន 250 គ្រាប់សម្រាប់ក្លឹបLiverpool។

ការទទួលជ័យជម្នះនេះកើតឡើងមុនពេលមានការប្រកួតប្រជែងមួយ ដោយ Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមយក្ស Real Madrid មកពីអេស្ប៉ាញ  LaLiga ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ មុនពេលជួបក្រុម Manchester City ក្នុងការប្រកួតលីកនៅកីឡដ្ឋាន Etihad នៅថ្ងៃទី 9 ខែវិច្ឆិកា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print