កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះឆែកឆេរ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗបានចំនួន៦ករណី

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងក្រុង ដោយអនុវត្តតាមបទបញ្ជាពី លោក ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ០១:០០នាទីរំលងអធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដែលមានកម្លាំងចម្រុះរួមមាន -មន្ត្រីរដ្ឋបាលក្រុង កម្លាំងអធិការនគរបាលក្រុង -កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និង កម្លាំងសណ្តាប់ធ្នាប់ក្រុង បានចុះឆែកឆេត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗ នៅចំណុចផ្លូវលេខ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានលទ្ធផលរួមមាន ៖ ឆែកឆេរ និងត្រួតពិនិត្យ រថយន្តចំនួន ៦២៤គ្រឿង -ម៉ូតូចំនួន ២៣៦គ្រឿង និង ម៉ូតូកង់បី(PassApp)ចំនួន ៣០៨គ្រឿង។

ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញបទល្មើសផ្សេងៗ ចំនួន ០៦ករណី រួមមាន៖

-ករណីគ្រឿងញៀន២ករណី ឃាត់ខ្លួនមនុស្សចំនួន ២នាក់(ប្រុស) ជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់ រួមទាំងដកហូតសម្ភារៈ មាន រថយន្តចំនួន ២គ្រឿង គ្រឿញៀន និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-ករណីសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១នាក់ (ស្រី) ជនជាតិចិន និងដកហូតសម្ភារ វត្ថុតាងមាន -រថយន្ត ០១គ្រឿង -ទូរស័ព្ទដៃចំនួន ១០គ្រឿង និងសម្ភារៈមួយចំនួន។

-ករណីឃាត់រថយន្តចំនួន២គ្រឿង ដែលមានភ្ជាប់ឧបករណ៍ «Fake BTS» សម្រាប់ផ្ដាច់សេវាទូរស័ព្ទ និងជំនួសមកវិញនូវសេវាក្លែងក្លាយដើម្បីក្លែងបន្លំ ឬបញ្ជូនSMSព័ត៌មានក្លែងក្លាយចូលមកទូរស័ព្ទវិញដកហូត សម្ភារៈ វត្ថុតាងរួមមាន -រថយន្ត ២គ្រឿង -ឧបករណ៍ «Fake BTS» ក្នុងរថយន្តមួយចំនួន។

-និងករណីសង្ស័យលួចឆ្លងដែនដោយខុសច្បាប់ ឃាត់ខ្លួនមនុស្ស ០២នាក់(ប្រុស) ក្នុងនោះ ជនជាតិខ្មែរ ០១នាក់ និងជនជាតិចិន ០១នាក់ ព្រមទាំងដកហូតសម្ភារ វត្ថុតាង រួមមាន -រថយន្តចំនួន ០១គ្រឿង-ទូរស័ព្ទដៃចំនួន ០៤គ្រឿង -ប័ណ្ណសម្គាល់ខ្លួន និង ប្រាក់យ័នមួយចំនួន។

ក្រោយអនុវត្តបង្ក្រាបបានចំពោះ មនុស្ស និងសម្ភារៈ វត្ថុតាងដកហូតខាងលើសមត្ថិច្ចបាន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងអនុវត្តនីតិវិធី។

ក្នុងកិច្ចប្រតិបត្តិការនេះដែរសមត្ថិច្ចបានផាកពិន័យ (មិនព្រមបង់ផាកពិន័យនៅគោលដៅ) -ឃាត់ទុកម៉ូតូចំនួន ០២គ្រឿង (ករណីស៊ឺម៉ាំងកែច្នៃខុសបច្ចេកទេស) ។ អប់រំណែនាំនៅគោលដៅជាក់ស្ដែង អំពីច្បាប់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យចំនួន ២៤ នាក់ ស្រី ០៨នាក់ (ជនជាតិខ្មែរ)៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print