លើផ្លូវល្បឿនលឿនរបួសធ្ងន់​ ២នាក់ជនបរទេសម្នាក់ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍​ PK92+100

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ នៅលេីកំណាត់ផ្លូវ​ល្បឿ​នលឿន​ នៅត្រង់ចំណុចភូ​មិ​ទី​៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់រថយន្តបុកពីក្រោ​យ រថ​យន្ត​ វេលាម៉ោង២១និង ២០​នាទី យប់ថៃ្ងទី២​ ខែ វិច្ឆិកា​ ឆ្នាំ២០២​៥​ ។

តាមការបញ្ជាក់ពីកំលាំងនគរបាល​លេីផ្លូវល្បឿនលឿននិងផ្នែកចរាចរ​ណ៍​ស្រុកភ្នំស្រួចឲ្យដឹងថា រថយន្ត១គ្រឿ​ង ម៉ាកALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ​ 2CF-9670 បេីកបរដោយឈ្មោះ ឡន សំបុន ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ និងអ្នករួមដំណេីរ​១​នា​ក់ ឈ្មោះ​ SHIN JI IN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិកូរ៉េខាងត្បូងកាន់លិខិតឆ្លងដែនលេខ​ GK22​3​3243 ស្នាក់នៅរាជធានីភ្នំពេញ បើកបរពីទិសខាងលិចទៅទិសខាងកេីត(ព្រះសីហនុ-ភ្នំពេញ)។

លុះដល់ចំ​ណុចខាងលើ បានបុកពីក្រោយរថយន្ត១ គ្រឿង ម៉ាកFUSO ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ​3C-​25​27 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាក​លេខ ព្រះសីហនុ 4A-2195 អ្នក​បេីកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចេញពីកន្លែងកេីតហេតុ) ដែ​ល​កំពុងបេីកបរស្របទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈរបួសធ្ងន់​ទាំង២នាក់ ដែលមានឈ្មោះ ឡន សំបុន និង SHIN JI IN ត្រូវបានកំលាំងមានសមត្ថកិច្ចនិងបានហៅរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ជួយអន្ដរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។

...

ចំពោះវត្ថុតាងមធ្យោបាយរថយន្តទាំង២គ្រឿង កំលាំងនគរបាលច​រារចរណ៍​នៃអធិការដ្ឋាន​នគេបាលស្រុកភ្នំស្រួច បានបញ្ជូនមករក្សាទុ​ករង់ចាំអនុវត្ដតាម​នីតិវិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print