ប៉ះពាក្យសម្តីក្នុងវង់ល្បែង កើតជាហិង្សា វាយគ្នាទៅវិញទៅមក នគរបាលខណ្ឌឬស្សីកែវ ឃាត់បាន៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ លេងបៀរជាមួយគ្នា លុះក្រោយមកក៏កើតជាទំនាស់ពាក្យសំដី បង្កទៅជាហិង្សាវាយគ្នា ទៅវិញទៅមក ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះឃាត់ខ្លួនទាំងងសខាង បាន៥នាក់។ ករណីហិង្សានេះកើតឡើង កាលពីម៉ោងជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុច ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យភាគីទី១មានគ្នា២នាក់ ឈ្មោះ ភ័ណ ស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ និង ឈ្មោះ ផន សាន អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យភាគីទី២ មានគ្នាចំនួន៣នាក់
រួមមាន ឈ្មោះ យស់ មេត្រី អាយុ២៧ឆ្នាំ ទី២ ឈ្មោះ វ៉ាន់ ចំណាន អាយុ២៥ឆ្នាំ និង ឈ្មោះ យស់ សុភត្រ្តា អាយុ២០ឆ្នាំ ពួកគេទាំង៣នាក់ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។ ក្នុងជម្លោះនោះ បង្កអោយមានអ្នករបួស ស្មាខាងស្តាំ ទ្រូង និងចិញ្ចើមខាងឆ្វេងដេរចំនួន១០ថ្នេរ។ ចំពោះវត្ថុតាងរួមមាន ៖ ដុំថ្ម២ដុំ។

...

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា នៅយប់កើតហេតុនោះ ជនសង្ស័យភាគីទី១និងជនសង្ស័យភាគីទី២ បានលេងបៀជាមួយគ្នា បន្ទាប់មកក៏ប៉ះពាក្យសម្តីគ្នាឈានទៅដល់ការប្រើប្រាស់អំពើហិង្សាវាយគ្នាទៅវិញទៅមក រហូតដល់មានរបួសស្មាមទៅលើខាងភាគីទី១ឈ្មោះ ភ័ណ ស របួសចំស្មាខាងស្តាំ លើទ្រូង និងបែកចិញ្ជើមខាងឆ្វេង ហូរឈាមស្របពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានឃើញក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នោះ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ជនសង្ស័យភាគីទាំងសងខាងធ្វើការសំណូមពរមិនប្តឹងផ្តល់គ្នាទៅវិញទៅមកចំពោះករណីខាងលើ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print