សាលាដំបូងខេត្តក្រចេះឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ជាបណ្តោះអាសន្ន ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តក្រចេះ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ក្រចេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ជាបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តក្រចេះ…។

អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ គូសបញ្ជាក់ថា ក្មេងទំនើងទាំងនោះមានគ្នាចំនួន៦នាក់រួមមាន៖ ទី១. ឈ្មោះ ឡា តារាសុខរាជ្យ អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ ស៊ាប ចាប ស៊ុយ អាយុ១៨ឆ្នាំ, ទី៣.ឈ្មោះ វិត ដាវិត អាយុ១៧ឆ្នាំ, ទី៤.ឈ្មោះ ឈិន ណាត្រី ណាត្រី អាយុ ១៧ឆ្នាំ, ទី៥.ឈ្មោះ ព្រះ ស្វិតវី អាយុ១៦ឆ្នាំ និងទី៦បានរត់គេចខ្លួន គឺឈ្មោះ បូរី រ៉ាវី អាយុ១៩ឆ្នាំ។ ចំពោះករណីហិង្សានេះ បានកើតទ្បើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទំនប់ទឹកជីវ៉ែន ស្ថិតក្នុងភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

អ្នកនាំពាក្យបន្ថែមថា ក្រុមក្មេងទំនើងនេះ មានប្រដាប់ ដោយកាំបិតប៉័ងតោ មួកសុវត្ថិភាព ដុំថ្ម និងដុំដី បានស្នាក់ចាំវាយជនរងគ្រោះជាក្មេងទំនើងមួយក្រុមទៀត ធ្លាប់មានជម្លោះជាមួយគ្នាកាលពីមុន បណ្ដាលឱ្យជនរង គ្រោះដួលម៉ូតូធ្លាក់ចូលទឹកប្រឡាយ ខណៈនោះថែម ទាំងបានយកមួកសុវត្ថិភាពមកវាយតប់ពីលើ បន្ទាប់មកក៏បានយកកាំបិតប៉័ងតោ បន្តដេញកាប់ទៅលើក្រុមជន រងគ្រោះបន្ថែមទៀត។

...

អ្នកនាំពាក្យបន្ថែមថា ចំពោះជនត្រូវចោទចំនួនម្នាក់ដែលរត់គេចខ្លួន ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការ ដើម្បីនាំមកចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងទ្បើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print