ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សា យកកាំបិតមុខពីរចុងស្រួចភ្ជង់ម្តាយបង្កើតគំរាមសម្លាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សា (យកកាំបិតមុខពីរចុងស្រួចភ្ជង់ ម្តាយបង្កើតគំរាមសម្លាប់​) នៅចំណុចផ្ទះលេខ២១៧ ផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ ករណីនេះដែរបណ្តាលឲ្យនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកម្នាក់ រងរបួសបាតដៃ អំឡុងពេលអន្តរាគមន៍ជួយសង្គ្រោះ។

ជនសង្ស័យឈ្មោះ ហៃ ដូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅកន្លែងកើតហេតុ។

 វត្ថុតាងចាប់យក៖ កាំបិតមុខពីរចុងស្រួច មួយដើម ដងជ័រពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print