កម្លាំងនគរបាលពីរស្រុកសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចរថយន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយចេកសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកធ្វើការស្ទាក់ឃាត់ រថយន្ត០១គ្រឿង នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥  នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក  ។

  លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែតថា មានករណីលួចរថយន្ត០១គ្រឿង ម៉ាកកាមរី ពណ៌ស សេ៊រីឆ្នាំ 2007  ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386 នៅវេលា ម៉ោង៥ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១៥ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានចាត់កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ដើម្បីធ្វើការស្រាវជ្រាវស្ទាក់ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ យុន ដាវីត ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរថយន្ត០១គ្រឿងដែលមានភិនភាគដូចរថយន្តដែលបាត់ម៉ាក កាមរី ពណ៌ស សេ៊រីឆ្នាំ 2007  ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386 នៅចំណុច ផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា រ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

  លោកអធិការបានបញ្ជាក់ថា៖ ជនសង្ស័យនិងរថយន្តមួយគ្រឿងបានប្រគល់ជូនកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី  ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print