អាជ្ញាធរអគ្គិសនីកម្ពុជា រកឃើញករណីលួចកែច្នៃនាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ពេលនេះ អាជ្ញាធរ អគ្គិសនីកម្ពុជាសង្កេតឃើញថា មានករណីជនខិលខូចដើរបោកបញ្ឆោតអ្នកប្រើប្រាស់នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់ ដើម្បីឱ្យចំនួនអគ្គិសនី (kWh) ប្រើប្រាស់ប្រចាំខែថយចុះតិចជាង ធម្មតា ។ សូមបញ្ជាក់ជូនថា ក្នុងជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានរកឃើញមាននាឡិកាស្ទង់អគ្គិសនី នៅតំបន់ខាងលើ ចំនួនជាង១០០គ្រឿង ត្រូវបានគេកែច្នៃ ។ ពេលនេះ សហគ្រាស អគ្គិសនី ទូកមាស កំពុង សហការជាមួយអ្នកប្រើប្រាស់ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ស្វែងរកបុគ្គលជាអ្នកកែច្នៃនាឡិកាស្ទង់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីឋិតក្នុងតំបន់ខាងលើ មេត្តាជួយ សហការជាមួយសហគ្រាស អគ្គិសនី ទូកមាស និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកិច្ចការនេះ ។

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទូទៅ មេត្តាកុំប៉ះពាល់ ឬ ចូលរួមកែច្នៃនាឡិកាស្ទង់ជាដាច់ខាត ព្រោះជាទង្វើខុសច្បាប់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print