David Beckham បានទទួលគោរមងារនិងមេដាយ សម្រាប់ការចូលរួមវិស័យកីឡា និងសប្បុរសធម៌

ចែករំលែក៖

David Beckham ដែលជាអតីកីឡាករបាល់ទាត់ដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេសត្រូវបានទទួលគោរមងារSirដោយហៅថា Sir David – Beckham និងមេដាយពីស្តេច Charles នៅវិមាន Windsor Castle កាលពីថ្ងៃអង្គារ ដោយទទួលស្គាល់ការរួមចំណែកអស់ជាច្រើនទសវត្សរ៍របស់គាត់ចំពោះកីឡា និងបុព្វហេតុសប្បុរសធម៌។

អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសវ័យ 50 ឆ្នាំរូបនេះបានទទួលកិត្តិយសនៅឯដំណាក់រាជវង្ស ជាង 20 ឆ្នាំបន្ទាប់ពីគាត់បានទទួលរង្វាន់ពីព្រះមហាក្សត្រដាច់ដោយឡែកដែលទទួលស្គាល់ការរួមចំណែករបស់គាត់ចំពោះកីឡាបាល់ទាត់។

Beckham ដែលជាអ្នកត្រូវបានកោតសរសើរពេញមួយជីវិតនៃគ្រួសាររាជវង្សបានស្លៀកពាក់ឈុតដែលរចនាដោយភរិយារបស់គាត់ Victoria Beckham ដែលជាអ្នករចនាម៉ូដនិងជាអតីតសមាជិកនៃក្រុមចម្រៀងប៉ុប Spice Girls ។

កើតនៅភាគខាងកើតទីក្រុងឡុងដ៍ Beckham បានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League សម្រាប់ Manchester United ក្នុងឆ្នាំ 1995។

គាត់បានបន្តឈ្នះពានលីគចំនួន៦ដង FA Cup ពីរដង និង Champions League ជាមួយក្លឹប មុនពេលលេងឱ្យ Real Madrid, LA Galaxy, AC Milan និង Paris Saint-Germain។ គាត់បានចូលនិវត្តន៍ក្នុងឆ្នាំ 2013 ក្រោយលេងជម្រើសជាតិអង់គ្លេសចំនួន 115 ដង។

ត្រូវបានគេស្គាល់ដោយសារការទាត់បាល់ហ្វ្រីឃីកយ៉ាងច្បាស់លាស់ និងសមត្ថភាពបញ្ចូនបាល់យ៉ាងល្អ Beckham ក៏បានក្លាយជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលទទួលបានជោគជ័យបំផុតក្នុងសម័យកាលរបស់គាត់។

...

គាត់បានធ្វើការជាមួយម៉ាកល្បីៗដូចជា Adidas ម៉ាកប្រណីត Armani ក្រុមហ៊ុនលក់រាយតាមចិញ្ចើមផ្លូវកម្រិត ខ្ពស់ H&M និង Pepsi និងជាទូតសុច្ឆន្ទៈរបស់ UNICEF តាំងពីឆ្នាំ 2005។ យោងតាមបញ្ជីឈ្មោះអ្នកមានឆ្នាំ 2025 (Sunday Times Rich List) Beckham និងប្រពន្ធរបស់គាត់មានទ្រព្យសម្បត្តិសរុប 500 លានផោន (671 លានដុល្លារ)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print