សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រកាសអំពីពានរង្វាន់ប្រចាំឆ្នាំថ្មីមួយដែលមានឈ្មោះថាពានរង្វានសន្តិភាព (FIFA Peace Prize) ដែលនឹងផ្តល់ឱ្យអ្នកឈ្នះដំបូងគេក្នុងអំឡុងពេលចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2026 នៅទីក្រុង Washington DC នៅខែក្រោយ។
FIFA បានបញ្ចាក់ថា FIFA Peace Prize ត្រូវបានបង្កើតឡើងដើម្បី ផ្តល់ជារង្វាន់ដល់បុគ្គលដែលបានធ្វើសកម្មភាពពិសេស និងអស្ចារ្យដើម្បីសន្តិភាព។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “នៅក្នុងពិភពលោកដែលមិនមានជម្លោះ និងបែកបាក់កាន់តែខ្លាំង វាជាមូលដ្ឋានគ្រឹះក្នុងការទទួលស្គាល់ការរួមចំណែកដ៏ឆ្នើមរបស់អ្នកដែលខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ និងនាំមនុស្សឱ្យរួមគ្នាក្នុងស្មារតីសន្តិភាព។ បាល់ទាត់ឈរដើម្បីសន្តិភាព ហើយក្នុងនាមសហគមន៍បាល់ទាត់ពិភពលោកទាំងមូល ពានរង្វាន់សន្តិភាព FIFA – បាល់ទាត់បង្រួបបង្រួមពិភពលោកនឹងទទួលស្គាល់ការខិតខំប្រឹងប្រែងដ៏ធំសម្បើមរបស់បុគ្គលទាំងនោះដែលរួបរួមមនុស្សនាំមកនូវក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ”។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីខែសីហាថា ការចាប់ឆ្នោត World Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែធ្នូ នៅមជ្ឈមណ្ឌល John F Kennedy សម្រាប់ការសម្តែងសិល្បៈ ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលក្រុមចំនួន 48 នឹងត្រូវរៀបគូប្រកួតក្នុងពូលរបស់ពួកគេ។
ការប្រកួតបាល់ទាត់ពិភពលោកនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 19 ខែកក្កដា ជាមួយនឹងកំណត់ត្រា 104៕










