សមត្ថកិច្ចចាប់ខ្លួនអ្នក​គ្រប់​គ្រង​​ផលិតកម្ម​ភាពយន្ត​Long Production បញ្ចូន​ទៅ​សាលា​ដំបូង​រាជធានីពី​បទ​ រំលោភ​ទំនុកចិត្ត​

ចែករំលែក៖

ភ្នំពេញ ៖ អ្នកគ្រប់គ្រងផលិតកម្មភាពយន្ត Long Production ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹង បទរំលោភលើទំនុបចិត្ត ទឹកប្រាក់ចំនួន ៣៩០០០ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងផលិតកម្មរូបនេះមានឈ្មោះ ពេជ្រ ច័ន្ទបូរី ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវសមត្ថកិច្ចការិយាល័យអនុវត្តដីកា នៃនាយកដ្ឋានគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន យោងទៅលើបណ្តឹងរបស់ឈ្មោះ ស៊ឹម ស៊ូឡង ភេទប្រុស អាយុ៣៥ឆ្នាំ ជាថៅកែផលិតកម្ម Long Production ភាពយន្ត ។ សំណុំរឿងនេះស្ថិតនៅដៃលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដើមចមគឺឈ្មោះ ស៊ឹម ស៊ូឡង ជាថៅកែផលិតកម្មបានឲ្យឈ្មោះពេជ្រ ច័ន្ទបូរី ធ្វើជាអ្នកគ្រប់គ្រងផលិតកម្ម ។ ថ្ងៃមួយថៅកែផលិតកម្មបានឲ្យឈ្មោះ ពេជ្រ ច័ន្ទបូរី ទៅទិញសម្ភារៈបំពាក់ស្ទូឌីយោដើម្បីថតខ្សែភាពយន្ត ។ ឈ្មោះ ពេជ្រ ច័ន្ទបូរី បានទៅទិញសម្ភារៈបំពាក់ស្ទូឌីយោតាមដែលអ្វីថៅកែប្រើ ។ លុះពេលដែលទៅទិញយកមកបំពាក់បានហើយ ថ្ងៃមួយថៅកែផលិតកម្មបានត្រួតពិនិត្យសម្ភារៈបរិក្ខាទាំងអស់នោះ ទើបដឹងថា ជាសម្ភារ: និងឧបរិក្ខាប្រភេទលេខ២ ។ ពេលថៅកែផលិតកម្មត្រួតពិនិត្យសម្ភារៈបរិក្ខានោះហើយឃើញថាខុសពីអ្វីដែលខ្លួនបានកម្ម៉ង់ បានហៅឈ្មោះ ពេជ្រ ច័ន្ទបូរី សួររួចហើយឲ្យឈ្មោះ ពេជ្រ ច័ន្ទបូរី យកសម្ភារៈ និងឧបករណ៍ទាំងនោះទៅដូរយកលេខ១វិញ ។ មន្ត្រីនគរបាលបានបន្តទៀតថា ឈ្មោះ ពេជ្រ ច័ន្ទបូរី ក៏ដោះសម្ភារៈ និងឧបករណ៍ទាំងអស់នោះយកទៅមែន តែមិនបានយកទៅដូរទេ គឺយកទៅលក់បាត់តែម្តង ។ លុះពេលដល់ថ្ងៃផលិតកម្មត្រូវថតរឿង ស្រាប់តែស្ទូឌីយោ មិនទាន់ត្រូវបានបំពាក់គ្រឿងឧបករណ៍ឡើងវិញនៅឡើយទេ ។ ដូច្នេះបានជាថៅកែផលិតកម្មហៅឈ្មោះ ពេជ្រ ច័ន្ទបូរី មកសួរ ហើយឈ្មោះ ពេជ្រ ច័ន្ទបុរី ចេះតែឆ្លើយដោះសារ និងព្យាយាមគេចខ្លួនរហូតទាក់ទងមិនបាន ទើបជាម្ចាស់ផលិតកម្មដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យចាត់ការលើអ្នកគ្រប់គ្រងរូបនេះ ។ មន្ត្រីនគរបាលបញ្ជាក់ថា បន្ទាប់ពីមានពាក្យបណ្តឹងសមត្ថកិច្ចនគរបាលការិយាល័យអនុវត្តដីកាបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យបានកាលពីថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៦ ពីបទរំលោភលើទំនុកចិត្ត រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៨កញ្ញានេះ ៕

image image

ដោយសហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print