នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន០៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយាល័យនគរបាលប្រឆាំងគ្រឿង ញៀនបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ ហឿន ប៊ុនឈាម ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៤៨,២៩ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀតនៅវេលាម៉ោង១៨:៣០នាទី នាថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ ស្រ៊ុង សាវឿន ហៅ ឆាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ មឿង ចាន់ណា ហៅ ប៊ុនណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៩,៦៨ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, ថង់ប្លាស្ទិកតូចពណ៌សថ្លា និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើម្នាក់ឈ្មោះ ហឿន ប៊ុនឈាម មានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ដីកា៖ ១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៥ត.ព្រ/២៤ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី០៥ ភូមិនិគមក្នុង ឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក/លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង។
២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៥ត.ព្រ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក/លោកស្រី ហេង ផល្លា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ។

...

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print