ក្រសួងមហាផ្ទៃទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ និងលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងឱ្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់បន្តឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។

អំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ១០លានរៀល, អង្ករ ចំនួន ៥តោន, ក្រមា ចំនួន ២០០, អាវភ្លៀង ចំនួន ២០០, អង្រឹង ចំនួន ២០០ និងថ្នាំពេទ្យ ចំនួន ១កេស។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print