ក្រុមហ៊ុន Honda កាត់បន្ថយប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំបន្ទាប់ពីការប្រកាសការធ្លាក់ចុះនៅត្រីមាសទី២

ចែករំលែក៖

ក្រុមហ៊ុន Honda Motorកាត់បន្ថយការព្យាករប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រហែលមួយភាគប្រាំ ហើយបានបង្ហាញពីការធ្លាក់ចុះ ២៥% នៅក្នុងប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទីពីររបស់ខ្លួននៅថ្ងៃសុក្រនេះ ដោយសារដំណើរការរបស់ពួកគេបានរងការវាយប្រហារពីពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងការចំណាយទាក់ទងនឹងរថយន្តអគ្គិសនី។

ក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុនបានបន្ទាបការព្យាករណ៍ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនសម្រាប់ឆ្នាំនេះរហូតដល់ខែមីនា ឆ្នាំ ២០២៦ ចំនួន ២១% ពី ៧០០ ពាន់លានយ៉េន មកនៅត្រឹម ៥៥០ ពាន់លានយ៉េន (៣,៦៥ ពាន់លានដុល្លារ) ។

ការព្យាករណ៍ថ្មីនេះក៏បណ្តាលមកពីការធ្លាក់ចុះនៃបរិមាណផលិតកម្មផងដែរ ដោយសារតែកង្វះខាតនៅក្នុងការផ្គត់ផ្គង់បន្ទះសៀគ្វី។

ក្រុមហ៊ុន Honda បានកក់ប្រាក់ចំនេញចំនួន ១៩៤ ពាន់លានយ៉េន (១,២៩ ពាន់លានដុល្លារ) សម្រាប់ខែកក្កដា ដល់ខែកញ្ញា ធៀបនឹងប្រាក់ចំណេញជាមធ្យម ២១២,១ ពាន់លានយ៉េនដែលរំពឹងទុកពីអ្នកវិភាគប្រាំបួនដែលបានស្ទង់មតិដោយ LSEG និងប្រាក់ចំណេញ ២៥៧,៩ ពាន់លានយ៉េនក្នុងត្រីមាសខែកក្កដាដល់ខែកញ្ញាក្នុងឆ្នាំ ២០២៤៕

...

(១ ដុល្លារ = ១៥០,៧៨ យ៉េន)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print