វិបត្តិ លុយកាក់ ធ្វេីឲ្យបុរសម្នាក់គិតខ្លី ដោយចង ក សម្លាប់ខ្លួនចោលប្រពន្ធជាទីស្រឡាញ់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានគិតខ្លី ដោយធ្វេីអត្តឃាតចងកសម្លាប់ខ្លួនចោលប្រពន្ធ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យនៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះលេខE៨០ ផ្លូវបេតុង បុរីSP ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពរងគ្រោះមានឈ្មោះ ហ៊ត់ សុខចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ទីលំនៅផ្ទះកើតហេតុខាងលើ ។

    យោងតាមការបំភ្លឺពីឈ្មោះ ឃិន ចាន់ឡឹក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា : កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្ដីរបស់គាត់បានទូរស័ព្ទទៅបងស្រីគាត់ដើម្បីខ្ចីលុយចំនួន២ពាន់ដុល្លារព្រោះប្ដីរបស់គាត់បានធ្វើឲ្យបាត់លុយក្រុមហ៊ុន។ ក្រោយមកប្រពន្ធជនរងគ្រោះក៏បានចេញក្រៅ, នៅវេលាម៉ោងប្រហែល១២ និង៣០នាទី ថ្ងៃដដែល ប្រពន្ធជនរងគ្រោះក៏បានត្រឡប់មកដល់ផ្ទះវិញចាក់សោរបើកទ្វារចូលក្នុងផ្ទះស្រាប់តែឃើញប្ដីរបស់គាត់ ចង ក ដោយចំណងខ្សែជាប់នឹងចំរឹងដែកបង្កាន់ដៃកាំជណ្ដើរ ហេីយភ្លាមៗគាត់ក៏បានកាត់ខ្សែចំណងទម្លាក់មកក្រោមតែប្ដីរបស់គាត់បានស្លាប់បាត់ទៅហើយ ។ 

      សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុពិនិត្យនិងរកឃើញ ៖ មានខ្សែចំណង ចង ក , សាកសពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង សាកសពមានសភាពរឹងផ្នែកខ្លះ ,ផ្នែកក្បាល: ស្នាមជាំទ្រុឌនៅ ក ចាប់ពីក្រោយស្លឹកត្រចៀកស្ដាំចុះក្រោមព័ទ្ធមកមុខដល់ក្រោយស្លឹកត្រចៀកឆ្វេង១កន្លែង , ផ្នែកដងខ្លួនមានសភាពធម្មតា មិនមានស្លាកស្នាមអ្វីទេ ,មានសភាពធម្មតា មិនមានស្លាកស្នាមអ្វីទេ។ 

      យោងតាមការពិនិត្យនៅកន្លែងកើតហេតុ និងការបញ្ជាក់ពីវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយ ចង ក (អត្តឃាត)។

    បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print