សព័ន្ធកីឡាចំបាប់ ទទួលបានគ្រូបង្ហាត់ថ្មីក្រោយការជួយឧបត្ថម្ភពីក្រសួងអប់រំ

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២ខែមិថុនាឆ្នាំ២០១៥កន្លងទៅ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង លោក ធិន វិចិត្រ អគ្គលេខាធិកាសហព័ន្ធ បានទទួលស្វាគមន៍ គ្រូបង្វឹកជនជាតិកូរ៉េ ឈ្មោះ Kim soo Gil ជំនួសតំ ណែង លោកKim Song Tae ក្រោមជំនួយឧបត្ថម្ភទាំងស្រុង ពីក្រសួងអប់រំយុវជនកីឡា ដែលមានសុពលភាព រយៈពេល១ឆ្នាំ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

​លោក ​ធិ​ន វិចិត្រ​ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាបានឲ្យដឹង​ថា ​លោក KIM Soo Gil បានចុះកុងត្រាជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីចូលមកហ្វឹក​ហាត់ក្រុមកីឡាករកីឡាការិនីចំបាប់ ជម្រើសជាតិ​កម្ពុជា មាន​រយៈពេល១ឆ្នាំប៉ុណ្ណោះ ។

នៅក្នុងអំឡុងពេលហ្វឹកហាត់របស់​លោក KIM Soo Gilនេះដែរ ប្រសិនបើ​ លោកអាចបង្កើត ​ស្នាដៃ​ល្អ​ក្នុង ការ​បង្ហាត់ក្រុមកីឡាករកីឡាការិនីចំបាប់ ទទួលបាននូវលទ្ធផលល្អ​សហព័ន្ធ​នឹង​ស្នើ​ទៅ​ក្រ​សួង​អប់រំ​យុវជន និង កីឡា ​ដើម្បី​សុំ​បន្តកុងត្រា​ប៉ុន្តែគ្មានស្នាដៃលេចធ្លោទេនោះ សហព័ន្ធមិន​បន្តកុងត្រាទៀត​ឡើយ ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់បាន ឲ្យដឹងថា Kimsoo Gil គឺជាគ្រូចំបាប់ ដែលមានចំណេះដឹង ខ្ពស់ពីកីឡាចំបាប់ មានជំនាញច្បាស់លាស់ ផ្នែកហ្វឹកហាត់ចំបាប់ និងមានចំណេះដឹង ផ្នែកអប់រំកាយនិងកីឡាពិតប្រាកដ ដោយលោកKimsoo Gil មានការយល់ដឹងពីកាយសម្បទាកីឡាចំបាប់ត្រឹមត្រូវអាចទទួលយកធ្វើជាគ្រូហ្វឹកហាត់ចំបាប់បស់កម្ពុជា តាមលក្ខណៈ​បច្ចេកទេស។

គួររំលឹកថា លោក Kimsoo Gil ជាអតីតជាកីឡាករចំបាប់ឆ្នើមប្រចាំនៅប្រទេសកូរ៉េខាងត្បូង នេះបើតាម ប្រវត្តិសង្ខេបមុនពេលចូលខ្លួនធ្វើជាគ្រូបង្ហាត់ក្រុមកីឡាកកីឡាការិនីចំបាប់នៅកម្ពុជានោះ នៅក្នុងឆ្នាំ​១៩៧៨​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡា 59th National Sports Festival លោកធ្លាប់​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ១ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ។​ នៅឆ្នាំ១៩៧៩ ក្នុងព្រឹត្តិការណ័ប្រកួតកីលា 2nd Qualifying for World Championship ធ្លាប់ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ២​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​ទៀត ។​​នៅខែកញ្ញា​ឆ្នាំ​១៩៧៩​ដដែល​លោក Kim Soo Gil បានចូលរួមក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់​ 3rd University Championship ​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ១។​

លោក​Kim Soo Gil ប្រកួត​ចុងក្រោយ​ នៅខែ​មិនា​ឆ្នាំ​១៩៨៤​ក្នុង​ព្រឹត្តិការណ៍កីឡាចំបាប់ 2nd Qualifying Tournament for LA Olympic Games ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ២​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​ទៀត ។​
​បច្ចុប្បន្ន​ KIM Soo-Gil មាន​អាយុ​៥០​ឆ្នាំ ចូលមកហ្វឹកហាត់បន្ត ពី​គ្រូបង្វឹក​ជនជាតិ​កូ​រ៉េ​ខាងត្បូង​ម្នាក់ ​ឈ្មោះ Kim Song Tae ទើបផុត​កុងត្រាកាលពីថ្មីៗនេះ។​


​ ​ ​ជា​អតីត​កីឡាករ​ដែលមាន​ស្នាដៃ​ល្អ​បែបនេះ​គេ​ជឿថា​លោក Kim Soo Gil នឹង​ស្ពាយ​យកមក​ជាមួយ​នូវ​បទ​ពិសោធន៍​ល្អៗ និង ក្បួន​សម្រាប់​ឈ្នះ​មក​ចែករំលែក​ដល់​អ្នក​ចំបាប់​កម្ពុ​ជាមិនខាន ។​

...

20150703-072958.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print