រាជធានីភ្នំពេញ៖ វេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងបើកអង្គប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរងនិងជានាយសេនាធិការ មេបញ្ជាការរង ស្នងការ សេនាធិការង មេបញ្ជាការរាជធានី ខេត្ត នាយការិយាល័យ និងអស់លោក ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
...