ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បក់បោកបណ្តាលអោយខូចខាតផ្ទះសម្បែងនិងគ្មានទីជំរក ត្រូវបានលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកជា ខេមា អភិបាលរង ព្រមទាំងមន្ត្រីសមាជិកសាលាខណ្ឌព្រែកព្នៅទាំងមូល នាំយកអំណោយទៅចែកជូនកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២ខែកក្កដាឆ្នាំ២០១៥ ស្ថិតនៅភូមិ ត្រពាំងចក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់)បណ្តាលអោយប៉ះពាល់ដល់ទីជំរក ធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀស និងចេះថែរក្សាសុខភាព ព្រោះថារដូវនេះគឺជារដូវភ្លៀងនិងជារដូវដែលបងប្អូនប្រជាកសិករចាប់ផ្តើមប្រកបរបរដាំដុះ ផល្លានុផល និងធ្វើស្រែចំការ ។
ប្រជាពលរដ្ឋទាំង៣គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលអោយដួលរលំនិងប៉ើងដំបូលផ្ទះទាំងនោះរួមមាន ទី១ឈ្មោះ ឌឹម ចាន់រ៉ា ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិអណ្តូង៤ ទី២ឈ្មោះ គង់ សាវឿន ភេទ ប្រុស អាយុ៥៥ឆ្នាំរស់នៅភូមិ អណ្តូង៤ និងទី៣ឈ្មោះចំរើន លី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិកប់ស្រូវតូច ។អំណោយដែលបានទទួលរួមមាន អង្ករ៥០គីឡូក្រាម កៅស៊ូតង់ប្រវែង៤គុណ៤ចំនួន១ត្រីខ មួយយួរ ម៉ីយើង១កេះ ភួយ១ ក្យម៉ា១ សារ៉ុង១ មុង១ និងថវិកាចំនួន១២ម៉ឺនរៀល និងចែកជូនចាស់ជរាចំនួន១២នាក់ផ្សេងទៀតក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូត្រីខ ១យួរ ម៉ីយើង១កេះ និងភួយ១ សារ៉ុង១ ក្រម៉ា១ ថវិកា២ម៉ឺនរលផងដែរ។
លោកសុខ សម្បត្តិ បន្តថា អំណោយទាំងនេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ថ្វីត្បិតតែតិចតួចមែន តែអាចជួយដោះទាល់បានមួយគ្រាផងដែរ ។. បន្ទាប់ពីប្រគល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះរួចមក លោកសុខ សម្បត្តិ បានដឹកនាំមន្ត្រីសាលាខណ្ឌចុះទៅ ពិនិត្យមើលការដ្ឋានសហគមន៍ភូមិអណ្តូងដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ផងដែរ ដែលសំណង់ទើបនិងសាងសង់បានប្រម៉ាណ៩០% រួចត្រូវបានខ្យល់កន្ត្រាក់បក់បោកចំបណ្តាលអោយខូចខាតស្ទើរទាំងស្រុង ដោយមានប៉ើងដំបូល រលំជញ្ជាំងឥដ្ឋជាដើម លោកសុខ សម្បត្តិបានស្នើរសុំអោយមន្ត្រីជាប់ពាក់ព័ន្ធត្រួតពិនិតឡើងវិញនៅកន្លែងសំណង់មួយកន្លែងនេះផងដែរ៕
លោកសុខ សម្បត្តិ ចុះចែកអំណោយដល់ប្រជាពលរដ្ឋ៣គ្រួសារដែលជួបគ្រោះធម្មជាតិ
...