ពិធីបើកវេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ បានបើកនៅទីក្រុងWuxi

ចែករំលែក៖

ចិន​៖​ នាថ្ងៃទី៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥នេះ​ វេទិកា​ផ្សព្វផ្សាយ​វៃឆ្លាត​អន្តរជាតិ​ចិន​ឆ្នាំ​២០២៥​ ដែល​សហការ​រៀបចំដោយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG)  ​និង​រដ្ឋបាល​ខេត្ត​ Jiangsu  ​បាន​បើក​ធ្វើ​នៅក្រុង​Wuxi ​​​ខេត្ត​Jiangsu ​ប្រទេសចិន​។ ​​  លោក Fan Yun ​​អគ្គនាយករង​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG)  និងជា​អគ្គនាយក​បណ្តាញ​ទូរទស្សន៍​ ​CGTN ​​បាន​អញ្ជើញចូលរួម​​និង​ថ្លែង​សុន្ទរកថា​ក្នុង​សកម្មភាព ​​។​

        លោក Fan Yun ​បាន​ថ្លែង​ថា ​​វេទិកា​លើក​​នេះ​ធ្វើ​​​ក្រោម​ប្រធានបទ ​«កាលានុវត្តភាពថ្មី ​ឈ្នះ-ឈ្នះ ​តាម​រយៈ​បច្ចេកវិទ្យា​វៃឆ្លាត » ​​​​ក្នុងគោលបំណង​បង្កើត​​វេទិកា​ផ្លាស់ប្តូរ​អន្តរជាតិ ​នឹង​ពិគ្រោះពិភាក្សា​អំពី​របៀបវារៈឈានមុខ ​នៃ​ការផ្សព្វផ្សាយ​តាមមធ្យោបាយ​វៃឆ្លាត ​​ដែល​នេះគឺជា​សកម្មភាព​មួយ​​នៃអគ្គស្ថានីយវិទ្យុ​​និងទូរទស្សន៍​មជ្ឈិម​ចិន  ​(CMG)  ដើម្បី​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំពេញអង្គលើកទី​៤ ​នៃ​គណៈ​កម្មាធិ​ការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​អាណត្តិទី​២០ ​​​ក្នុងបំណង​​​​ធ្វើអោយស៊ីជម្រៅ​ការ​សិក្សារៀនសូត្រ​​ និង​ផ្លាស់ប្តូរ​គ្នា​នៃ​អរិយធម៌ ​​​ដែលជាវិធាន ការដ៏សកម្មក្នុងការជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អភិវឌ្ឍ​ដោយ​​រួមបញ្ចូលគ្នា​។  ​​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ​(CMG)  មានឆន្ទៈ​ពួតដៃជាមួយគ្រប់មជ្ឈដ្ឋាន​ រៀនសូត្រ​​ពី​គ្នា ផ្លាស់ប្តូ​គ្នា​ ធ្វើ​ឱ្យ​បច្ចេកវិទ្យា​និង​វប្បធម៌​មានភាពស៊ីជម្រៅ​​  ធ្វើ​​ឲ្យ​ការច្នៃ​ប្រឌិតថ្មី ​នៃ​បច្ចេកវិទ្យា​វៃឆ្លាត​ផ្តល់​​ភាពងាយស្រួល​ដល់​ប្រជាជន​​​ ​ដើម្បី​ត្រួសត្រាយ​អនាគត​​ដ៏ល្អបវរ ​នៃ​សហគមន៍​វាសនារួម​សម្រាប់​មនុស្សជាតិ។

         ឆ្លៀត​ក្នុងឱកាសព្រឹត្តិការណ៍​​នេះ ​​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​​សង្គម​​ចិន​បាន​ចេញផ្សាយនូវ  ​«​​ ​តារាង​ចំណាត់ថ្នាក់សមត្ថភាព​ផ្សព្វផ្សាយ​វៃឆ្លាត​អន្តរជាតិ​នៃ​ទីក្រុង​ប្រទេស​ចិន​ឆ្នាំ​២០២៥ »  ​ ដើម្បី​បង្ហាញអោយឃើញថា ​ទីក្រុង​របស់​ប្រទេសចិន​បាន​ក្លាយជា​បង្អួច​​ដ៏សំខាន់​សម្រាប់​ពិភពលោក​ឈ្វេងយល់ពី​ប្រទេសចិន ​ តាមរយៈ​ការ​បង្ហាញ​​​សមត្ថភាព​នៃ​​ការបង្កើន​ភាពល្បីល្បាញ​ ​និង​​ឥទ្ធិពល​​នៃ​ទីក្រុង​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print