Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព

ចែករំលែក៖

ម្ចាស់ជើងឯក ATP Finals ប្រាំពីរសម័យ Novak Djokovic បានដកខ្លួនចេញពីការប្រកួតបញ្ចប់រដូវកាលដោយសារតែរបួសស្មាប៉ុន្មានម៉ោងបន្ទាប់ពីការឈ្នះពានរង្វាន់លើកទី ១០១ របស់គាត់នៅឯការប្រកួត Hellenic Championshipនៅទីក្រុងTurin ។

Djokovic បានចំណាយពេលជិតបីម៉ោងដើម្បីផ្តួលកីឡាករអ៊ីតាលី Lorenzo Musetti ដោយលទ្ធផល4-6 6-3 7-5 ហើយនឹងមិននៅក្នុងទីក្រុង Turin ដែលជាកន្លែងការប្រកួត ATP Finals ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះឡើយ។

Djokovic បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនៅទីក្រុង Turin និងផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ។ ប៉ុន្តែបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះនៅទីក្រុង Athens ខ្ញុំមានការសោកស្ដាយក្នុងការចែករំលែកថាខ្ញុំត្រូវការដកខ្លួនចេញដោយសារតែរបួសដែលកំពុងបន្ត។”

...

Djokovic ក៏បានខកខានការប្រកួតរដូវកាលមុនដែរដោយមានរបួស ដោយបានឈ្នះពានចុងឆ្នាំនេះជាលើកទីប្រាំពីររបស់គាត់ក្នុងឆ្នាំ ២០២៣៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print