ចាប់បានហើយ! ​ជនដែល​​កាប់​​ឪពុក​បង្កើតដែលជាអតីតមន្ត្រីយោធាបណ្ដាលឱ្យស្លាប់នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន សហការ​ជាមួយ​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ប្រ​មា​ញ់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​(​សម្លាប់​ឪពុក​បង្កើត​) បាន​ហើយ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មាន ឈ្មោះ បៀ​ង អំណត់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​ញៀន​ថ្នាំ​ញៀន​) រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​៩​​​ព្រឹក ​​ជន​រង​គ្រោះជា​ឪពុក​អង្គុយ​ក្រោម​ដើម​អំពិល​ខាង​មុខ​ផ្ទះ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្រែក​ជេរ​គេ​ជេរ​ឯង​ពេញ​ផ្ទះ ស្រាប់តែ​ជន​រង​គ្រោះ​ទៅ​ប្រាប់​ថា កូន​កុំ​ស្រែក​ឡូឡា​ជេរ​ចឹ​ង ព្រោះ​ពុក​កំពុង​ឈឺ​ផង​ ។  តែ​ជនសង្ស័យ​ស្រែក​ជេរ​ឪពុក​ទៀត ឪពុក​ខឹង​បាន​ទះកំផ្លៀង​ជនសង្ស័យ​មួយ​ដៃ ហើយ​ជនសង្ស័យ​ក៏​ទះ​ឪពុក​វិញ បណ្តាល​ឱ្យ​ដួល​។ រួច​ជនសង្ស័យ​ទាញ​យក​ចបកាប់វ៉ៃទៅ​លើ​ឪពុកបណ្តាល​ឱ្យ(ចំ​ចំណុច​ថ្ងាស​ចំនួន​១​ផ្លែចប មុត​របួស​ខ្ទង់ច្រមុះ​រយះប្រ​វែ​ង៨​សង់ទីម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម ​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

...

ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ អស់​រយៈពេល​២​យប់​/២​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​​​ព្រឹក ត្រូវនគរបាល​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ក្នុង​ព្រៃ​ខាងកើត​អូរ​ប្រហែល​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​បៃ​លិ​ន​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print