ប្រទេសកម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុតជូនភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប

ចែករំលែក៖

រាជធានីរីយ៉ាដ៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី១១​ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានឱ្យដឹងថា​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ ដោយបានគូសបញ្ជាក់ជូនមហាសន្និបាតនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរដែលកម្ពុជាកំពុងមាន និងត្រូវបានធានាយ៉ាងពេញលេញស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប បេតិកភណ្ឌពេញផ្ទៃប្រទេស ដូចជាប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីដ៏ចំណាស់ ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាល បដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយស្នាមញញឹមដ៏ល្បីល្បាញ “ស្នាមញញឹមកម្ពុជា”។

...

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមហាសន្និបាតអំពីការរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ នៅខេត្តសៀមរាប ដោយលោករដ្ឋមន្រ្តី ក៏បានអញ្ជើញមហាសន្និបាតមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print