ភ្នំពេញ÷ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ បានទប់ស្កាត់យុវជន០១នាក់ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
យុវជនឈ្មោះ ម៉ន អាយកា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅភូមិសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកScoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1HM-1156 (ម៉ូតូជិះធ្វេីសកម្មភាពបង្ហោះ)។
...
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លេីងឆេះរទេះ បានអប់រំណែនាំ និងធ្វេីកិច្ចសន្យា ហេីយបានធ្វេីកំណត់ហេតុដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លេីងឆេះរទេះ រយៈពេល ០៣ខែ៕










