អគ្គនាយកដ្ឋាន ក.ប.ប. អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៅពេលជួបប្រទះនូវបទល្មើសពាក់ព័ន្ធនឹងការបំពានសិទ្ធិអ្នកប្រើប្រាស់

ចែករំលែក៖

ខេត្តសៀមរាប៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ក្រោមគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ជូនដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» ជូនដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប  ដឹកនាំដោយ លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងពីលោក មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងកាលពីថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងគម្រោង EU-German GATE សាស្រ្តចារ្យ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សរុបប្រមាណ ១០៥រូប។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់និស្សិតដែលជាទំពាំងស្នងឬស្សី ឱ្យបានយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ រួមមានចំណេះដឹងអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ ដំណោះស្រាយក្នុងនាមជាអ្នកប្រើប្រាស់ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការអនុវត្តផ្ទាល់ក្នុងការដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងយល់ដឹងអំពីសារៈសំខាន់នៃការការពារសិទ្ធិអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលរួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

សូមគូសបញ្ជាក់ថាកន្លងមកសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នេះបានរៀបចំ ចំនួន ៦លើក រួចមកហើយ ដោយនេះគឺជាលើកទី៧ ដែលត្រូវបានរៀបចំឡើងជូនដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប។

...

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៅពេលជួបប្រទះនូវបទល្មើសពាក់ព័ន្ធនឹងការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App៕
ដោយ÷តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print