រដ្ឋបាលខេត្តបន្ទាយមានជ័យនាំអំណោយជូនជនជនភៀសសឹកមកពីភូមិព្រៃចាន់ទាំងយប់ ចំណែកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលរងរបួស៣រូបត្រូវបានជួយសង្គ្រោះដោយជោគជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនភៀសសឹកពីភូមិព្រៃចាន់ បានទទួលអំណោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យក្រោមការយកចិត្តដាក់ខ្ពស់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ចំណែកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលរងរបួសចំនួន ៣រូបដោយការបាញ់ប្រហាររបស់ទាហានថៃ នៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានវះកាត់ជួយសង្រ្គោះរួចផុតអាយុជីវិតដោយជោគជ័យទាំងអស់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ។
សូមបញ្ជាក់ថា ៖ ការបាញ់ប្រហាររបស់យោធាថៃ ចំនួន២លើក នាថ្ងៃទី១២ វិច្ឆិកា ២០២៥ មកលើអ្នកភូមិព្រៃចាន់ និងកងកម្លាំងកម្ពុជា ដែលមិនប្រដាប់ដោយអាវុធ គឺបណ្តាលឱ្យពលរដ្ឋខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ស្លាប់ម្នាក់ និងរបួស៣នាក់ ខណៈពលរដ្ឋ ២៥៥គ្រួសារត្រូវបានជម្លៀសទាំងយប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print