ពួកយើងជាខ្មែរ មានការឈឺចាប់ និងក្ដីអាណិតស្រណោះសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់អាយុជីវិត និងរងរបួសជាថ្មីទៀត របស់ជនរួមជាតិយើង

ចែករំលែក៖

ភ្នំពេញ ៖ ពួកយើងជាខ្មែរ មានការឈឺចាប់ និងក្ដីអាណិតស្រណោះសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់អាយុជីវិត និងរងរបួសជាថ្មីទៀត របស់ជនរួមជាតិយើង ដែលលើកនេះ ជាក្រុមជនស៊ីវិលសុទ្ធសាធ ខណៈកងកម្លាំងជាតិយើងបន្តរក្សាភាពអត់ធ្មត់ ដោយពុំបាញ់តបតអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នងរបស់កងកម្លាំងថៃ។

ពួកយើងសូមចូលរួមរំលែកទុក្ខសោកជាមួយក្រុមគ្រួសារសព និងសូមចូលរួមរំលែកការឈឺចាប់របស់ជនរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ពួកយើងយល់ពីសង្គ្រាម ហើយជាមួយថៃចុងក្រោយនេះ យើងស្គាល់ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ តែក្នុងនាមមនុស្សជាតិដូចគ្នា យើងមិនប្រាថ្នាឱ្យវាកើតមានលើជនជាតិថៃឡើយ។

យ៉ាងណាក៏ដោយ សូមជនជាតិថៃល្មោភសង្គ្រាមនិងជ្រុលនិយមទោះជានៅក្នុងបក្ខ ឬក្នុងពួកណាក៏ដោយ យល់ដឹងជាស្វ័យប្រវត្តិថា មិនថាខ្មែរ និងក៏សូម្បីតែជនជាតិថៃខ្លួនឯង គឺមនុស្ស ហើយក៏ប្រហែលជាដូចគ្នាដែរសត្វមួយចំនួន មិនអាចឱ្យការឈឺចាប់នេះកើតមានជាដរាបបានឡើយ ពោលគឺទីបំផុតការអត់ធ្មត់នឹងដល់ដែនកំណត់! ៕

...

ដោយ ៖ លោក រ៉េន រតនះ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print