នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ សូមប្រុងប្រយ៍ត្ន!!! មានជនអនាមិកប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ أيوب أيوب មានតំណភ្ជាប់ https://web.facebook.com/share/1BUykvLuskបានបង្ហោះវីដេអូក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថាមានជនអនាមិកប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ أيوب أيوب មានតំណភ្ជាប់ https://web.facebook.com/share/1BUykvLusk

បានបង្ហោះវីដេអូក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) ដោយក្លែងបន្លំជាសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងខ្លឹមសារវីដេអូនោះនិយាយអូសទាញអ្នកចូលមើល
ឱ្យចូលរួមវិនិយោគ ទៅលើវេបសាយដែលមានភ្ជាប់មកជាមួយវីដេអូគឺ https://presshub.club/?_lp=1&_token=uuid_4fftvl6ishb7_4fftvl6ishb769130648086273.25838590&scroll=0

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានបញ្ជាក់ថា​ យោងតាមបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់វិធានការដើម្បីបិទទំព័រហ្វេសប៊ុក និងគេហទំព័រខាងលើនេះហើយ ជាមួយគ្នានេះ នាយកដ្ឋានបានសង្កេតឃើញថា ជនអនាមិកនៅបន្តយកវីដេអូនេះបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ នាយកដ្ឋានក៍កំពុងមានចំណាត់ការស្រាវជ្រាវទៅលើការបង្ហោះផ្សព្វផ្សាយនេះផងដែរ។

...

អាស្រ័យហេតុនេះសូមសារធារណជន មេត្តាប្រុងប្រយ័ត្ន និងពិនិត្យបានហ្មត់ចត់មុននឹងចុចតំណភ្ជាប់ណាមួយដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការចាញ់បោកគេ ដោយប្រការណាមួយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print