ប៉ោយប៉ែត៖ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត បានមកចុះឈ្មោះបោះឆ្នោតថ្មី តាមប្រពន្ធ័កុំព្យូទ័រ នៅសង្កាត់ប៉ោយប៉ែត ចាប់ពីរថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដដែលមានចំនួនសរុប៣០៦៣នាក់ ក្នុងនោះស្រ្តីមានចំនួន១៣៦៥នាក់ ។ នេះតាមការលើកឡើងរបស់លោក អាំង គីហៀង ចៅសង្កាត់ប៉ោយប៉ែត កាលពីម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតតាមប្រពន្ធ័កុំព្យួទ័រថ្មីនេះ មិនមានជនអន្តោប្រវេសន៍ ឬជនជាតិបរទេសណាមួយ មកចុះឈ្មោះបោះឆ្នោតសញ្ញាតិខ្មែរឡើយ ។ យើងដឹងហើយថា ការចុះឈ្មោះបោះឆ្នោតពេលនេះ មានលក្ខណៈល្អ ទី០១ គីមានគណបក្សនយោបាយចម្រុះ ដែលគាត់បានមកត្រួតពិនិត្យ ម្យ៉ាងទៀត(គ.ជ.ប)យើងពិនិត្យបានត្រឹមត្រូវ គីគ្រប់ប្រជាពលរដ្ឋទាំងអស់ មុនចុះឈ្មោះបោះឆ្នោត ត្រូវតែបង្ហាញអត្តសញ្ញាណប័ណសញ្ញាតិខ្មែរ ឬក៏ឯកសារពាក់ពន្ធ័ ដូចជាសំបុត្របញ្ជាក់កំណើត ឬសំបុត្រកំណើត ហើយរាល់ការចូលមក គីគាត់ចូលទៅជួបគណៈកម្មការដើម្បីត្រួតពិនិត្យ បើពិនិត្យហើយឃើញថា ត្រឹមត្រូវឲ្យគាត់ចូលទៅកត់ឈ្មោះ បើមិនត្រឹមត្រូវទេ គាត់បដិសេធឲ្យគាត់មកជួបអាជ្ងាធរពិនិត្យម្ដងទៀត ដូច្នេះជនបរទេសមិនអាចមានឡើយ ។
លោកបញ្ជាក់បន្ថែមថាលោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័រថ្មី ព្រោះថា ការចុះឈ្មោះបោះឆ្នោតកន្លងមកនេះ មិនអាច មកបោះឆ្នោតបានទៀតឡើយ ៕
ដោយ៖ វណ្ណា