ភ្នំពេញ៖ រថយន្តចំននួន២គ្រឿងបានបេីកចូលការដ្ឋានកំពុងស្ថាបនាផ្លូវបេតុង មួយកន្លែងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងការខូចខាតហេីយបេីកគេចខ្លួនបាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
តាមប្រភតាមប្រភពព័ត៌មានពីក្រុម ជាង ជួសជុលផ្លូវបេតុងខាងលើនេះបានឲ្យដឹងថាការស្ថាបនាផ្លូវបេតុងខាងលើជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ខណៈពួកជាងកំពុងចាត់ស្ថាបបនាទាំងមានប៉ារ៉ាសសម្គាល់នៅខាងមុខស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកឆ្លងកាត់ ទោះពួកគាត់ខំឃាត់យ៉ាងណាក៏រថយន្តខាងលើមិនបានឈប់នោះទេព្យាយាមបើកគេចបាត់បណ្តាលឲ្យរងការខូចខាតផ្លូវ ។ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀតដែលមានពាក់ស្លាកលេខ ភ្នំពេញ2Z 9570. បើកបរដោយបុរសម្នាក់ធ្វើដំណើរពីទិសដៅពីជើងទៅត្បូងដូចគ្នាក៏ចូលបន្តទៀតបណ្តាលឲ្យរងការខូចខាតបន្ថែមទៀត។
ក្រោយកេីតហេតុពលរដ្ឋក៏ដូចជាជាងដែលកំពុងស្ថាបនាផ្លូវខាងលេីបានឲ្យរថយន្តព្រូសថយក្រោយហេីយចេញទៅដោយឡែករថយន្តធុនធំគរចខ្លួនបាត់តាំងពីកេីតហេតុភ្លាមៗ សង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ចនិងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយ៕ដោយ៖សុខាសែនជ័យ










