ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានគេព្រួតវាយទ្រោមខ្លួនក្រោយពេលយកលុយចូលទៅដាក់លេងណេតមួយកន្លែងរួចចេញមកវិញត្រូវនារីម្នាក់មិនស្គាល់មុខចោទថាលួចទូរសព្ទរបស់ខ្លួន។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង៨:៥០នាទីយប់ថ្ងៃទី១៣ខែ វិច្ឆិកាឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ចំណុចក្បែរផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីបុរសជាជនសង្ស័យបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានយកលុយចូលទៅដាក់លេងនៅក្នុងណេត មួយកន្លែង ក្រោយមកក៏ដើចេញមកវិញ ពេលនោះស្រាប់តែមាន នារីម្នាក់បានអះអាងថា បុរសជាជនសង្ស័យខាងលើបានលួចទូរសព្ទរបស់ខ្លួនក៏ស្រែចោរៗផ្អើលដល់ពលរដ្ឋក្បែខាងចេញមកព្រួតវាយម្នាក់មួ៦ដៃមួយជើងរងរបួសធ្ងន់រួចទាក់ទងទៅសមត្ថកិច្ចឲ្យមកជនសង្ស័យខាងលើ ចំណែកឯនារីដែលចោទថាលួចទូរសព្ទបានដើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចឃាត់ជនសង្ស័យខាងលើយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំបន្ត៕ដោយ៖ ភារ៉ា ដង្កោ










