ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងរថយន្តបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោយុត តុងហូ អធិការ នគរបាលស្រុកសង្កែនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណត់ផ្លូវជាតិលេខ៥បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

លោកអធិការបានឲ្យដឹងយ៉ាងដូច្នេះថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះ ២៧៤-២៧៣ចំណុចក្រុមទី៩ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងម៉ូតូបុកចំពីក្រោយរថយន្តបែនធន់ធ្ងន់បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។

លោកវរសេនីយ៍ទោ យុត តុងហូ បានរាយការណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LI-0739 អ្នកបើកបរ ឈ្មោះ សួន ដាវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៣ ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង រថយន្តម៉ាកហុីយិន ដាយ ពណ៌ស ប្រភេទបែនធុនធ្ងន់ សេរីឆ្នាំ ១៩៩៥ ពាក់ស្លាកលេខពោធិ៍សាត់3A-1909 អ្នកបើកបរឈ្មោះ ចេង សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកត្នោត ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថា ម៉ូតូបើកបរ ពីលិចទៅកើត ក្នុងល្បឿនលឿន មិនប្រុង ប្រយ័ត្នបណ្តាលឱ្យជ្រុលទៅបុកពីក្រោយរថយន្តចំហៀង ខាងស្ដាំដែលបើកបរ ក្នុងទិសដៅស្របគ្នាចំពេញទំហឹង តែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក រួចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។

...

ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print