ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ប្រគល់​រង្វាន់​ដល់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​សម្រាប់​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ចំនួន​៥​ក្នុង​ខេត្តកំពង់ស្ពឺ​។​ សិស្សានុសិស្ស​ចំនួន​ ៤១៤​នាក់​ អាយុ​ពី​៧​ឆ្នាំ​ ដល់​១២​ឆ្នាំ​ បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ​។​ គោលបំណង​ចម្បង​នៃ​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្តង់ដារ​ភាសា​អង់គ្លេស​ក្នុង​ចំណោម​កុមារ​កម្ពុជា​ ។​

ATT_1438746739915_P2

​នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ប្រគល់​រង្វាន់​ដល់​សិស្ស​ដែល​ទទួល​បាន​ជ័យ​លា​ភី​ចំនួន​ ១៦​នាក់​ ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ នៅ​សាលា​បឋម​សិក្សា​កន្ទួត​ ស្ថិត​ក្នុង​ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​ បន្ថែម​ពីលើ​នេះ​ទៀត​ អ្នក​ទទួល​បាន​ជ័យ​លា​ភី​ក៏​ទទួល​បាន​ប័ណ្ណសរសើរ​ដែល​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​ជោគជ័យ​របស់​ពួក​គេ​ផង​ដែរ​ ។​

​លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា​ “​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់​រំជា​ច្រើន​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​ប្រទេស​កម្ពុជា​។​ កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តួចផ្តើម​បង្កើត​ដើម្បី​ជំរុញ​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ​ភាសា​អន្តរជាតិ​នេះ​។​ កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ស្តង់ដា​ភាសា​អង់គ្លេស​ក្នុង​ចំណោម​កុមារ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​។​ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ យើង​បាន​ផ្តល់​ពាក្យ​ភាសា​អង់គ្លេស​ចំនួន​ ២០០​ពាក្យ​ (​មាន​ទាំង​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​ រួម​ទាំង​របៀប​បញ្ចេញ​សំលេងរ​បស់ពាក្យ​នីមួយៗ​ផង​ដែរ​)​ ដល់​សិស្សានុសិស្ស​បឋម​សិក្សា​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​២០១៥​។​ យើង​បាន​ជ្រើសរើស​យកពាក្យ​ចំនួន​១០០​ពាក្យ​ក្នុង​ចំណោម​២០០​ពាក្យ​សម្រាប់​ការ​ប្រកួតប្រជែង​នេះ​។​ សិស្សានុសិស្ស​មាន​រយៈពេល​មួយ​ខែ​ដើម្បី​អាន​ សរសេរ​ និង​ទន្ទេញ​គ្រប់​ពាក្យ​ដែល​បាន​ផ្តល់​ឲ្យ​។​ នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ការ​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ក្នុង​ចំណោម​សិស្សានុសិស្ស​ចំនួន​ ៤១៤​នាក់​ ក្នុង​សាលា​បឋម​សិក្សា​ចំនួន​ ៥”​ ។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​គណៈកម្មការ​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​បាន​ដាក់​ពិន្ទុ​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ចម្លើយ​របស់​សិស្សានុសិស្ស​មុន​ពេល​ចេញ​លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​នេះ​។​ រង្វាន់​លេខ​១​បាន​ទៅ​លើ​សិស្ស​ឈ្មោះ​ នៃ​ ញឹ​ម​វិ​ណាត​ ថ្នាក់​ទី​ ៦​ “A”​ រៀន​នៅ​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ​ ដោយ​ទទួល​បាន​ ៩៩​ពិន្ទុ​។​ នាង​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ១២០,០០០​រៀល​ និង​ប័ណ្ណសរសើរ​មួយ​ផង​ដែរ​។​ អ្នក​ទទួល​បាន​ជ័យ​លា​ភី​ទាំងអស់​បាន​ដើរ​ចេញ​ជាមួយ​និង​រង្វាន់​ជា​សាច់ប្រាក់​ និង​ប័ណ្ណសរសើរ​ម្នាក់​មួយ​ផង​ដែរ​។​ លទ្ធផល​នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​។​ ខ្ញុំ​សង្ឃឹមថា​ កុមារ​ទាំងអស់​ដែល​មិន​បាន​ទទួល​រង្វាន់​នៅ​លើក​នេះ​ ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាង​មុន​ដើម្បី​ទទួល​បាន​រង្វាន់​ដូច​អ្នក​ឈ្នះ​ទាំង​អស់នេះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នា​ពេល​អនាគត​។​ តាម​រយៈ​ការ​អនុវត្តន៍​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ​ យើង​សង្ឃឹមថា​ពាក្យ​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស​របស់​កុមារ​នឹង​មានការ​រីក​ចំរើន​។​ យើង​មាន​ផែនការ​បន្ត​កម្មវិធី​នេះ​សម្រាប់​កុមារ​សាលា​បឋម​សិក្សា​ក្នុង​ខេត្តព្រៃវែង​ទៀត​”​ ។​

​លោក​ ទូច​ សា​មិត្ត​ នាយក​សាលា​បឋម​សិក្សា​កន្ទួត​បាន​មាន​ប្រសាសន៍​ថា​ “​ភាសា​អង់គ្លេស​មាន​សារសំខាន់​ណាស់​សម្រាប់​ការងារ​ និង​កិច្ចការ​ទំនាក់ទំនង​។​ ខ្ញុំ​សូម​កោតសរសើរ​រាល់​សកម្មភាព​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​។​ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​តែងតែ​មក​សួរ​សុខ​ទុក​ និង​ជម្រុញ​លើកទឹកចិត្ត​សិស្សានុសិស្ស​នៅ​តាម​បណ្តា​ខេត្ត​ឲ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​របស់​ពួក​គេ​ផ្ទាល់​ និង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ បន្ថែម​ពីលើ​នេះ​ទៀត​ ណា​ហ្គា​វើ​ល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​សម្រាប់​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ក្នុង​គោលបំណង​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ​ភាសា​អង់គ្លេស​។​ ថ្ងៃនេះ​ពួក​គេ​បាន​ប្រគល់​រង្វាន់​ជា​សាច់ប្រាក់​ដល់​សិស្ស​ដែល​បាន​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​។​ វា​មិន​ត្រឹមតែ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ផ្សេងៗ​ប៉ុណ្ណោះ​នោះ​ទេ​ ថែម​ទាំង​ជា​កម្មវិធី​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ផង​ដែរ​”​។​ គាត់​បាន​បន្ថែម​ទៀត​ថា​ “​តាំង​នាម​ឲ្យ​សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ ខ្ញុំ​សូម​សំដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដែល​តែងតែ​ជួយ​គាំទ្រ​កុមារ​នៅ​ទី​នេះ​។​ ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ផ្តល់​នូវ​ឱកាស​ដល់​កុមារ​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​ ហើយ​វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នា​ពេល​អនាគត​” ​។​

​កុមារី​ ក​យ​ ស្រី​ណាត​ ជា​សិស្ស​ថ្នាក់​ទី​ ៥​ “​ក​”​ រៀន​នៅ​សាលា​បឋម​សិក្សា​កន្ទួត​បាន​និយាយ​ថា​ “​ទោះបីជា​ខ្ញុំ​មិន​បាន​ទទួល​រង្វាន់​ក៏​ដោយ​ ក៏​ប៉ុន្តែ​ពាក្យ​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស​របស់ខ្ញុំ​មានការ​រីក​ចំរើន​ និង​ចេះ​ពាក្យ​ច្រើន​ជាង​មុន​ នេះ​ក៏​ដោយសា​តែ​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​។​ ខ្ញុំ​សង្ឃឹមថា​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នឹង​រៀបចំ​កម្មវិធី​នេះ​ម្តងទៀត​នៅ​ពេល​ខាង​មុខ​។​ ខ្ញុំ​នឹង​ខិតខំ​រៀនសូត្រ​ដើម្បី​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​នេះ​លើក​ក្រោយ​ ហើយ​ខ្ញុំ​នឹង​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​នា​ពេល​អនាគត​ នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​របស់ខ្ញុំ​” ៕​

ដោយ៖ ស​ ដា​រ៉ា​

...

sssP1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print