នៅព្រឹកថ្ងៃទី៥ខែសីហា មន្ត្រីឥណ្ឌាបង្ហាញការព្រួយបារម្ភថាអាចនឹងមានអ្នកស្លាប់ដល់ទៅ១០០នាក់ក្នុងហេតុការណ៍គ្រោះថា្នក់នេះ រថភ្លើងពីរខ្សែធ្លាក់ចេញពីផ្លូវដែកព្រមគ្នាក្នងកន្លែងតែមួយ ពេលបើកបញ្ចាស់គ្នា ស្ថិតនៅក្នុងរដ្ឋMadhya Prasesh ភាគកណ្តាលប្រទេសឥណ្ឌា ។
មន្ត្រីគ្រប់គ្រងផ្លូវដែកឥណ្ឌាដែលមិនបញ្ចេញឈ្មោះបានប្រកាសឲ្យដឹងថា«ក្នុងការណីគ្រោះថ្នាក់ទី១រថភ្លើងដឹកអ្នកដំណើរ Kamayani Expressធ្វើដំណើរពីទីក្រុងម៉មបៃទៅកាន់ទីក្រុងVaranasi រដ្ឋUttar Pradesh ក៏ធ្លាក់កងចេញពីផ្លូវដែកនៅលើស្ពានដែក ធ្វើឲ្យទូររថភ្លើងចំនួន៥ធ្លាក់ចុះទន្លេ Machak ។យើងអាចសន្និដ្ឋានថាអាចនឹងមានអ្នកស្លាប់យ៉ាងតិច១០០នាក់នៅក្នុងទូររថភ្លើងទាំង៥ដែលធ្លាក់ចុះនោះ។
រថភ្លើងទីពីរឈ្មោះJanata Express ធ្វើដំណើរបញ្ចាស់ផ្លូវគ្នា ចូលទៅកាន់ទីក្រុងម៉មបៃ ក៏ធ្លាក់កងចេញពីផ្លូវនៅត្រង់ចំណុចដូចគ្នា ប៉ុន្មាននាទីក្រោយមក។ តាមសារព័ត៌មានPress Trust of India មកទលពេលនេះគេមិនទាន់ដឹងច្បាស់ថាមានអ្នកដំណើរប៉ុន្មានអ្នកនៅលើរថភ្លើងទាំងពីរគ្រឿងនោះឡើយ ។
បណ្តាញទួរទស្សក្នុងតំបន់បានផ្សាយថា គ្រោះថ្នាក់រថភ្លើងទាំងពីរគ្រឿងខាងលើកើតឡើងដោយសារតែភ្លៀងនិងខ្យល់ធ្លាក់ខ្លាំងធ្វើឲ្យផ្លូវដែលត្រូវទឹកភ្លៀងជនលិច។ ដោយសារតែមានភ្លៀងខ្យល់ខ្លាំងអាចធ្វើឲ្យអ្នកស្លាប់កើតឡើងច្រើនជាងការសន្និដ្ឋាន។ក្នុងពេលនេះគម្រិតទឹកនៅដងទន្លេMachak កើតឡើងខ្ពស់ជាងពេលធម្មតា ។
រដ្ឋាភិបាលឥណ្ឌាបានបញ្ចូនរថភ្លើងមួយគ្រឿងដឹកសម្ភារៈនិងគ្រូពេទ្យជាង១០០នាក់ទៅកាន់កន្លែងកើតហេតុសង្គ្រោះជាបឋមដោយសារតែផ្លូវឆ្ងាយមិនអាចបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗបានឡើយ ៕
ប្រែសម្រួល៖ ម៉ាវ សាធី