នគរបាលស្រុកអង្គស្នួលស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូក្នុងចំណោមបក្ខពួក ៤នាក់ ដកហូតម៉ាទឹកកក ១កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល÷ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៥នេះថា ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធនឹងការលួចម៉ូតូមួយគ្រឿងម៉ាក Honda Scoopy-១ ពណ៌ស សេរីឆ្នាំ២០២០ ដែលត្រូវបានប្រព្រឹត្តកាលពីវេលាម៉ោង ០៣និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចជាប់របងសាលាសេរីភាព ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកអធិការមាន សំណាង ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះរឿម ចាន់រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិត។ សម្ភារៈបាត់បង់គឺម៉ូតូ ១គ្រឿងម៉ាក Honda dreamពណ៌ខ្មៅ សេរី ០២២ពាក់ផ្លាកលេខ ពោធិ៍សាត់ ១M-០៦១១។ ជនសង្ស័យដែលឃាត់ ខ្លួនបានម្នាក់ឈ្មោះ ប៉ាង ពង្សរិទ្ធ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ហៅ បណ្ដូល មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌកំបូលរាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះមានសារធាតុ ញៀនក្នុងទឹកនោមវិជ្ជមាន។ បក្ខពួក ៣នាក់ទៀតបានគេចខ្លួន មានឈ្មោះ៖ ថៃ ភេទ ប្រុស អាយុ ប្រហែល ២៣ឆ្នាំ, ឧត្ដម ភេទ ប្រុស អាយុ ប្រហែល ២២ឆ្នាំ និង រ៉ាក់ ភេទ ប្រុស អាយុ ប្រហែល ២៤ឆ្នាំ។

វត្ថុតាងចាប់យករួមមាន៖ ក្បាំងម៉ូតូ Honda dream ចំនួន ២ឈុត។ កាំភ្លើងកែច្នៃចំនួន ១ដើម (ធ្វើពីបំពង់ទុយោ)។ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់ ទម្ងន់ ៤,៨៨ក្រាម។ ឧបករណ៍ប្រើ ប្រាស់ និងគ្រឿងវេចខ្ចប់សារធាតុញៀនមួយចំនួន។ ម៉ូតូ ១គ្រឿងម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១B- ៩៨៦០ (ម៉ូតូរបស់ជនសង្ស័យ) និងទូរស័ព្ទដៃ ចំនួន ២គ្រឿង (ម៉ាក iPhone Xs Max ពណ៌ទឹកប៊ិច និងម៉ាក OPPO ពណ៌ទឹកប៊ិច ១គ្រឿង)។

លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅលេងផ្ទះជួលបង ប្អូននៅភូមិអណ្ដូង។ រហូតដល់វេលាកើតហេតុ ជនរង គ្រោះជិះម៉ូតូឆ្ពោះទៅភ្នំពេញវិញ ហើយបានឈប់នោមដោយភ្លេចដកសោចេញពីម៉ូតូ។ខណៈនោះជនសង្ស័យ ក៏បានដើរមកដល់ ហើយឡើងជិះម៉ូតូជនរងគ្រោះទៅ បាត់។ ក្រោយទទួលបណ្ដឹង កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកបានបើកការស្រាវជ្រាវ។

រហូតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកណ្ដាល និងឯកឧត្តមព្រះរាជអាជ្ញារាជធានីភ្នំពេញ កម្លាំងផ្នែកជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាង ពង្សរិទ្ធ បាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយម៉ូតូនោះបច្ចុប្បន្ននៅឈ្មោះ ថៃ ជាអ្នកជិះ។ ជនសង្ស័យរូបនេះក៏បានសារភាពថា ខ្លួនចេះជួញ ដូរនឹងប្រើប្រាស់គ្រឿងញៀនរយៈពេល ៣ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារមួយលើករយៈពេល ២០ថ្ងៃ ពីបទទទួលផលចោរកម្មនៅខេត្តកំពង់ស្ពឺ។

...

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print