លោក ឃួង ស្រេង ស្នើឱ្យអភិបាលខណ្ឌទើបឡើងកាន់តំ ណែងថ្មីត្រូវអនុវត្ដតួនាទីភារៈកិច្ចឱ្យបានល្អជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអភិបាលខណ្ឌទើបឡើងកាន់តំណែងថ្មីត្រូវអនុវត្ដតួនាទីភារៈកិច្ចខ្លួនឱ្យបានល្អជូនប្រជាពលរដ្ឋ កុំឱ្យមានការថ្នាំងថ្នាក់ និងមានការរិះគុណច្រើនពីមហាជន ពិសេស ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងការផ្តល់សេវាឱ្យកាន់តែកៀកកិតជូនពលរដ្ឋ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល ខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ.ខណ្ឌសែនសុខ និងទួលគោក និងជាអភិបាលរង ចំនួន១២ រូបផងដែរ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើជាអធិបតី។
លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខត្រូវបានប្រកាសឱ្យកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅ។ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ មកជា អភិបាលខណ្ឌសែនសុខវិញ។ លោក ជា ពិសី ត្រវបានប្រកាសឱ្យកាន់ជាអភិបាលខណ្ឌទួលគោក សំរាប់អាណត្តិទី២ ដ៏ដែល។
ជាមួយគ្នានោះក៏បានប្រកាសឱ្យកាន់តំណែងជាអភិបាលរងខណ្ឌសំរាប់អាណត្តិទី២ ចំនួន១២ រូបផងដែរ គឺលោក សយ ឬទ្ធី ជាអភិបាលរងខណ្ឌចំការមន,លោក ពាន វាសនា ជាអភិបាលរងខណ្ឌ៧មករា , លោក ជ ចាន់ស៊ាង ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ , លោក ចាន់ បណ្ឌិត ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌដូនពេញ, លោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌឬស្សីកែវ , លោក កៅ សារ៉ាវុធ ពីអភិបាលរងខណ្ឌជ្រោយចង្វារ ទៅជាអភិបាលរងខណ្ឌ ដូនពេញ។ លោក ចាន់ គន្ថេត ពីអភិបាលរងខណ្ឌដូនពេញ ទៅជាអភិបាលរងខណ្ឌទួលគោក , លោកស្រី សួស សូលីដា ពីអភិបាលរងខណ្ឌឫស្សីកែវ ទៅជាអភិបាលរងខណ្ឌ សែនសុខ , លោក ហ៊ត គឹមនី ពីអភិបាលរងខណ្ឌ ច្បារអំពៅ ទៅជាអភិបាលរងខណ្ឌដង្កោ, ប្រកាសតែងតាំងអភិបាលរងខណ្ឌថ្មីចំនួន២នាក់លោកស្រី សុង សុភា ជាអភិបាលរងខណ្ឌទួលគោក និង លោកកេត រតនា ជាអភិបាលរងខណ្ឌជ្រោយចង្វារ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងរយៈពេល១៧ឆ្នាំកន្លងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារ អភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ និងទទួលបាននូវភាពជោគជ័យជាច្រើន។ សម្រាប់ការ ប្រកាសចូលកាន់តំណែងនិងផ្ទេរភាពកិច្ចនៅថ្ងៃនេះ គឺជារឿងធម្មតាសម្រាប់មន្ត្រីរាជការ ស៊ីវិលដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង។ ជាក់ស្ដែងនៅពេលនេះ យើងបានប្រកាសតែងតាំងផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួន២រូបនិង១រូបនៅដ៏ដែល អភិបាលរងខណ្ឌជាច្រើនរូបទៀត។
លោក ឃួង ស្រេង បានជំរុញឱ្យ អភិបាលខណ្ឌ អភិបាល
រងខណ្ឌដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មីនេះត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពល
រដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឲ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាត ដដែលទៀតនោះទេ។
អភិបាលនិងអភិបាលរងខណ្ឌទាំងអស់ត្រូវរក្សាឱ្យបានល្អប្រសើរនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូល ដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេស កុំឱ្យមានសំរាមនៅតាមប្រឡាយនិងតាមប្រព័ន្ធលូបង្ហូរទឹក។
លោក ឃួង ស្រេង បានបន្តថា៖ ក្នុងនាមជាគណបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ត្រូវការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អ១០០ភាគតយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិអន្តរជាតិឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់លប់បំបាត់ឲ្យបាននូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋាន ។
លោក ចេង មុន្នីរ៉ា ដែលត្រូវបានប្រកាសផ្ទេរឱ្យមកកាន់មុខតំណែងជាអភិបាលខណ្ឌសែនសុខបានប្តេជ្ញាចិត្តថា៖ ដើម្បីជាសាក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារឱ្យបានម៉ឹងម៉ាត់បំផុត។ប្តេជ្ញាការពារដាច់ខាត រដ្ឋាភិបាលស្របច្បាប់ដឹកដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្រឆាំងដាច់ខាតក្រុមជ្រុលនិយមនិងថ្កោលទោសទាហានថៃដែលបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ។ទំនុកបំរុងសមូរភូមិមុខនិងការពង្រឹកការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕ . ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print