រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖​ ការអនុវត្តកិច្ចសន្យា និងជំនាញឯកទេស ជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងវិស័យកសិអាហារ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​ក្នុងកិច្ច​ពិភាក្សា​កម្រិត​ខ្ពស់ នៃ​វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា​២០២៥ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ លោក​ ហែម វណ្ណឌី បាន​​គូស​បញ្ជាក់​ថា ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ជាគន្លឹះ​សម្រាប់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​កសិអាហារ។

ជាក់ស្ដែង​នៅក្នុងកិច្ច​ពិភាក្សា​កម្រិត​ខ្ពស់ នៃ​វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា​២០២៥ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​ ក្រោមប្រធានបទ “ការផ្គត់ផ្គង់​ទីផ្សារ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​ក្នុង​ស្រុក និង​សម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា ” រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានលើកឡើងថា វិស័យកសិកម្ម​នៅ​តែ​ជា​វិស័យ​គន្លឹះ​នៃ​សេដ្ឋកិច្ចកម្ពុជា។

លោក​រដ្ឋមន្ត្រី​ បានបន្តថា មនុស្ស​នៅតែ​ត្រូវការ​ទទួល​ទាន​អាហារ ប៉ុន្តែ​ពួកគាត់​មាន​ការ​រំពឹងទុក​កាន់តែ​ខ្ពស់ថា អាហារ​ដែល​ពួកគាត់​ទទួល​ទាន​ត្រូវតែមាន​គុណភាព និង​សុវត្ថិភាព។ នេះជាបញ្ហាប្រឈម ហើយក៏ជា​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិអាហារ​ដែលផ្តល់តម្លៃបន្ថែមខ្ពស់ផងដែរ។

ជាមួយគ្នានោះ​ លោក​រដ្ឋ​មន្ត្រី​ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាព ថាជា​មូលដ្ឋានគ្រឹះ​នៃ​ភាព​ប្រកួតប្រជែង ព្រមទាំងភាពចាំបាច់នៃការប្រមូលផ្តុំ ដែលកសិករ និងសហគ្រាសផលិត អាចធានា​ចីរភាពនៃ​បរិមាណផ្គត់ផ្គង់ ដើម្បី​បំពេញលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។

...

បន្ថែមពីនេះ​ លោកហែម វណ្ណឌី បានបញ្ជាក់ថា ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស លើ​វិស័យ​កសិ​អាហារ ការងារសំខាន់ពីរដែលត្រូវពង្រឹងគឺ ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ដែល​កសិករ​ផ្តោត​លើ​ការដាំដុះឱ្យត្រូវតាមស្តង់ដារ អ្នកកែច្នៃធានាថាការផលិតនិងការវេចខ្ចប់មានគុណភាព និង​សុវត្ថិភាព ហើយ​ការធ្វើទីផ្សារ លក់ និងចែកចាយ ត្រូវបានអនុវត្តដោយភ្នាក់ងារឯកទេស ក្នុង​ខ្សែច្រវាក់​តម្លៃ​ដែល​មាន​ភាព​ប្រទាក់​ក្រឡា​មួយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print