លោក​ ហ៊ុន​ ម៉ានី​៖​ សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកត្រូវការឈាម 🩸🩸

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​នៅរសៀល​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា៖​ នេះគឺជាលើកទី១៦ ហើយដែលខ្ញុំបានធ្វើការបរិច្ចាគឈាម។ ថ្ងៃនេះខ្ញុំបានចូលរួមបរិច្ចាគឈាមសារជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍ផ្ដល់ឈាម ក្រោមមូលបទ«យើងផ្ដល់ឈាម ផ្តល់ក្តីស្រឡាញ់ សម្រាប់កម្ពុជា» ដែលរៀបចំដោយក្រុមពិធីករកីឡាកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោក​ ហ៊ុន​ ម៉ានី​ បានថ្លែងបន្តថា​ កម្មវិធីបរិច្ចាគឈាមនេះ មិនត្រឹមតែជាការផ្ដល់ឈាម សម្រាប់ត្រៀមទុកជូនប្រជាពលរដ្ឋដែលត្រូវការឈាមនោះទេ ក៏គឺជាការបង្ហាញស្មារតីតែរួមគ្នាតែមួយនៅពេលដែលប្រជាពលរដ្ឋត្រូវការឈាម និងបង្ហាញពីស្មារតីដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ខ្មែរចេះជួយគ្នានៅក្នុងគ្រាមានទុក្ខលំបាក។

លើសពីនេះទៀតនោះ ការរៀបចំនេះក៏ជាផ្នែកមួយនៃការបង្ហាញពីជំហរគាំទ្ររបស់ប្រជាជនដែលនៅតែបន្តផ្ដល់កម្លាំងចិត្ត ផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងការរិះរកវិធីសាស្រ្តដោះស្រាយបញ្ហារដោយសន្តិវិធី និងនាំយកការវិលត្រឡប់ទៅការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យបានដោយភាគីថៃ។

...

សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកត្រូវការឈាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print