មួយយប់ទាហានរុស្ស៊ីបាញ់ទម្លាក់ ដ្រូន អ៊ុយក្រែន ជាង២០០គ្រឿង

ចែករំលែក៖

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានឈានដល់ឆ្នាំទី៤ហើយ ហើយកម្រិតនៃសង្គ្រាមកាន់តែខ្លាំងឡើង ដោយភាគីទាំងពីរបានបើកការបាញ់ប្រហារគ្នាទៅវិញទៅមកនៅយប់ថ្ងៃទី ១៣ និងព្រឹកថ្ងៃទី១៤ខែវិច្ឆិកា។

សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ ឬស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ២១៦គ្រឿង កាលពីវេលាយប់មិញ។
ក្រសួងការពារជាតិបញ្ជាក់ថា ដ្រូន ៦៦គ្រឿងត្រូវបាញ់ទម្លាក់ក្នុងតំបន់ Krasnodar ភាគខាងជើង ជាទីក្រុមមន្រ្តីនិយាយថា ដេប៉ូប្រេង និងកំពង់ផែត្រូវបានកំណត់គោលដៅ។ នៅឯ Saratov អភិបាលតំបន់និយាយថា ការវាយប្រហារដោយដ្រូន ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ខណៈដែលអភិបាលតំបន់ Volgograd បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ការវាយប្រហារដោយដ្រូនពេញមួយយប់ មកលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ដ្រូន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ភាគីទាំងសងខាង ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕

...

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print