នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅតែកោតសរសើរចំពោះការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃ

ចែករំលែក៖

ទីក្រុងគូឡាឡាំពួ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្ទាល់ខ្លួនថា ៖ ក្នុងអំឡុងពេលនៃការសន្ទនារបស់ខ្ញុំជាមួយលោកប្រធានាធិបតី ដូណាល់ ជេ. ត្រាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធានាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បន្តថា ៖ យើងក៏បានឯកភាពគ្នាផងដែរថា វឌ្ឍនភាពដ៏មានអត្ថន័យត្រូវតែធ្វើឡើងលើបញ្ហាដោះមីន ដោយមិនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មណាមួយឡើយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថា ៖ ខ្ញុំនៅតែកោតសរសើរចំពោះការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដោះស្រាយបញ្ហានេះ ៕

...

ប្រភព ៖ នាយករដ្ឋមន្ត្រីម៉ាឡេសុី លោល អាន់វ៉ា អ៊ីប្រាហ៊ីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print