ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបាន បញ្ជូនជនសង្ស័យម្នាក់មកតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)នៅក្រុងបាវិត។
យោងតាម សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះឈ្មោះតាំង ម៉ាណែត អាយុ២៦ឆ្នាំមុខរបមិនប្រាកដមានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រាខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨និង៥០យប់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ បានប្ដឹងចោទប្រកាន់ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃខ្លួនម៉ាក ១៧ PROMAX ពណ៍ទឹកក្រូច នៅចំណុចផ្លូវកំពុងស្ពានកែងក្លឹបប៊ីលានថាម(BILLION TIME) ភូមិបាវិតកណ្ដាល សង្កាត់បាវិត កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០:៥០នាទី ។
រហូតវេលាម៉ោង៩នឹង៣៥នាទីថ្ងៃខែដដែលប៉ុស្តិ៍បានទទួលបណ្ដឹងមួយច្បាប់ទៀតពីពីជនរងគ្រោះជាជនជាតិវៀតណាមមានទីលំខេត្តខាន់ហ្វា ប្រទេសវៀតណាម បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណភេទប្រុសបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួននៅចំណុចផ្លូវជាតិលេខ១ខាងមុខប្រៃសេនីយ៍ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង (មុខសញ្ញាតែមួយ) ។
និងបានបាត់បង់ទូរសព្ទ័ដៃ០២គ្រឿងម៉ាក១៧ប្រូមិចពរ៌សនិងម៉ាកអាយហ្វូន១៤មួយគ្រឿងនឹងប្រាក់១លានដុង។
ក្រោយពីទទួលបានបណ្ដឹង សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខញ្ញាជនសង្ស័យ។
លុះនៅម៉ោង៩ព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥សមត្តកិច្ច ក៍បានកំណត់មុខសញ្ញាជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនទៅមូលដ្ឋានវិញ ស្ថិតភូមិពោធិ៍ឃុំមេសថ្ងកស្រុកចន្ទ្រាខេត្តស្វាយរៀង រួចសមត្ថកិច្ចក៏បានសហកាជាមួយអធិកាដ្ឋាននគបាលស្រុកចន្ទ្រា ធ្វើកាស្រាវជ្រាវ នឹងឃាត់ខ្លួនបានជនសង្សយ័ម្នាក់រួមទាំងវត្ថុតាងទូរសព្ទ័បីគ្រឿង មកប៉ុស្តិ៍នគបាលរដ្ឋាលបាវិតធ្វើសួរនាំ។
នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានឆ្លើយសាភាពថាខ្លួននិងបក្សពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទ័ទាំងពីករណីនេះ នៅក្រុងបាវិត ពិតប្រាកដមែន ។










