Update៖ បញ្ជូនជនសង្ស័យ ២០នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នា ក្មេងទំនើង, ចោរប្លន់ នឹង អ្នកទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល ៤ថ្ងៃ កម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ស្រាវជ្រាវឬសគល់ ក្មេងទំនើង, ចោរប្លន់ នឹង អ្នកទទួលផលចោរកម្ម ឃាត់បានសរុបចំនួន ២០នាក់ យកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវីធីច្បាប់។

នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខ ជនសង្ស័យប្រុសស្រី ២០នាក់ ពាក់ព័ន្ធ ៣ករណី ដែលធ្វើសកម្មភាព អុកឡុក នឹង កាប់ប្លន់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ ២០២៥ ឃាត់ជន សង្ស័យសរុប ២០នាក់ ស្រី ១នាក់ ពាក់ព័ន្ធ ៣ ករណី រួមមាន ករណីទី១ ហិង្សាដោយចេតនា (ក្រុមក្មេងទំនើង រហ័សនាម បឹងត្របែក) ប្រព្រឹត្តនៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងកោះពេជ្រ ផ្លូវផ្សាររាត្រី ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១ និង ៣០ នាទី (ក្រុមក្មេងទំនើងឈ្មោះបឹងត្របែក (BTB) ,
ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត (ព្រួតគ្នាប្រើដុំថ្ម និងកាំបិតប៉័ងតោ ដេញគប់ និងកាប់លើជនរងគ្រោះ) ប្រព្រឹត្តនៅ ចំណុចមុខផ្សារK-MALL មហាវិថីចោមចៅ(វេងស្រេង) ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី ។ ចំពោះករណីទី៣ ជនសង្ស័យបានកាប់ប្លន់ម៉ូតូ ពីនារីស្រស់ស្អាត ម្នាក់ នៅចំណុចផ្លូវបេតុង សង្កាត់
បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៣ នឹង៤៣នាទីយប់ទាបភ្លឺ ថ្ងៃទី១៥ខែវិច្ឆកា ឆ្នាំ ២០២៥ ។

ក្នុងនោះឃាត់បាន ជនសង្ស័យ ២០នាក់ (ស្រី ១នាក់ ) នឹង ទទួលផលចោរកម្ម ២នាក់ រួមជាមួយវត្ថុតាង កាំបិតប៉័ងតោ ចំនួន ០១ដើម , ដុំថ្ម ចំនួន០៣ដុំ នឹងម៉ូតូ ០៥គ្រឿង ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង២០នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការតាមនីតិវីធី ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print