តើកម្ពុជាពិតជាកាត់ដីដើម្បីដោះដូរសន្តិភាពដូចការចោទប្រកាន់មែនឬ?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាមានការដោះដូរដីមែននោះ យើងមិនចាំបាច់វាយគ្នាទេគឺអោយប្រាសាទទៅគេតែម្តងទៅដើម្បីដោះដូរជាមួយសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយផ្អែកទៅតាមប្រវត្តិសាស្រ្ត៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print